ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ខេមរៈ សិរីមន្ត ស្រីស្នេហ៍ជូនកាដូឡាន ROLLS ROYCEតំលៃមួយលានដុល្លា?

តាមព័ត៌មានថា ខេមរៈ សិរីមន្ត បានជិះឡាន ទំនើបម៉ាក Rolls Royce តម្លៃជាង១លានដុល្លារ ដែលមានតែសេដ្ឋីៗ ទើបអាចមានលទ្ធភាពជិះនោះ នាំឱ្យផ្អើលអស់ស្រទាប់មហាជននិងអ្នកសិល្បៈថា សិរីមន្ត ពិតជាលេងមួយក្បាច់នេះ ផ្អើលមេឃតែម្តង ព្រោះមិនមានតារាណាហ៊ានលេងម៉ូដឡានតាមសិរីមន្ត ឡើយ។ ប៉ុន្តែ ទន្ទឹមនឹងការស្ញប់ស្ញែងឥទ្ធិពលតារាចម្រៀងល្បីរបស់សាន់ដេ ខេមរៈ សិរីមន្ត ដែលរស់នៅវីឡាយ៉ាងស្កឹមស្កៃ និងជិះឡានទំនើបៗថ្លៃផុតលេខនោះ ក៏មានការសង្ស័យថា អ្នកចម្រៀងដែលល្បីថា មានកូនប្រុស២នាក់ ហើយប្រពន្ធជាកូនលោកធំ ផ្កាយ២រូបនេះ ត្រូវបានឪពុកក្មេកផ្តល់កាដូឡាន (Rolls Royce) ឱ្យទៀតផង។
ប្រភពបានឱ្យដឹងថា ខេមរៈ សិរីមន្ត ដែលមានស្នេហ៍ស្មោះតែនារីដែលខ្លួនស្រលាញ់ម្នាក់គត់ តាំងពីច្រៀងនៅផលិតកម្ម U2 នោះ ត្រូវក្រុមគ្រួសារខាងស្រីពេញចិត្ត ស្រលាញ់អ្នកចម្រៀងនេះជាខ្លាំង ពិសេសឪក្មេកដែលល្បីថា ជាលោកធំផ្កាយ២នោះ។
ក្នុងជំនួបតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ ជាមួយលោកខេមរៈ ភារុណ ដែលជាបងប្រុសខេមរៈ សិរីមន្ត នោះ មិនបានភ្ញាក់ផ្អើលទេ ពេលសួររឿងឡានទំនើប Rolls Royce ដែលគេធ្លាប់ឃើញសិរីមន្ត ជិះនោះ តែលោកភារុណ ថា មិនមែនជារបស់សិរីមន្ត ឡើយ។
លោកភារុណ ថ្លែងថា “អូ! ឡានហ្នឹងយូរហើយតើ! មិនមែនសិរីមន្ត ប្តូរពីជិះឡាន Lexus LX570 មក Rolls Royce ទេ គឺនៅតែជិះ Lexus LX570 ដដែលតើ! ហើយឡានផ្សេងហ្នុងជាការថតខារ៉ាអូខេទេ អត់មានដូរឡានអីផង!”…៕
ប្រភព៖ everydaytips.info