ពត៌មាន​ទាន់​ហេតុការណ៍

Loading...

សម្បើម​មែន! Mark ជួល​បុគ្គលិក​​ ១២ នាក់​អង្គុយ​ចាំ​លុប​ខំមិន​ជេរ​ប្រមាថ​

គណនី​ Facebook របស់​សេដ្ឋី​វ័យ​ក្មេង​ Mark Zuckerberg ហាក់​មាន​ភាព​ស្អាត​ប្លែក​ពី​គេ​ ដោយ​មិន​ងាយ​ឃើញ​មាន​ការ​ Comment បែប​ជេរ​ប្រមាថ​ឡើយ។ តាម​ពិត​​មាន​ហេតុផល​​គួរ​ចាប់​អារម្មណ​​មួយ​ពី​ក្រោយ​ចំណុច​នេះ។
តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg ឲ្យ​ដឹង​ថា​​​ Mark ​ពឹង​ផ្អែក​លើ​ក្រុម​ការងារ​ដែល​មាន​មនុស្ស​ ១២ នាក់​ចាំ​លុប​ Comment បែប​ជេរ​ប្រមាថ​ និង​ Spam ផ្សេងៗ។ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​ក្រុម​ការងារ​ដែល​ចាំ​ឆ្លើយ​តប​ជា​មួយ​​អ្នក​គាំទ្រ និង​ មាន​ក្រុម​សម្រាប់​​សរសេរ​​សម្ដី​របស់​ Mark ដើម្បី​បង្ហោះ​លើ​គណនី​ទៀត​ផង។
លើស​ពី​នេះ​មេ​​ Facebook ​រូប​នេះ​ក៏​បាន​ជួល​អ្នក​ថត​រូប​ជំនាញ​ដើម្បី​ថត​យក​ទិដ្ឋភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ ហេតុ​នេះ​ទើប​ឃើញ​ថា​រូបភាព​ដែល​ Mark បង្ហោះ​​សុទ្ធ​តែ​មាន​គុណភាព​ខ្ពស់៕ ​​​​

ប្រភព៖ The Verge