ពត៌មាន​ទាន់​ហេតុការណ៍

Loading...

មិត្តស្រី Lee Min Ho ស្រវឹងស្រា រហូតទម្លាយអាថ៌កំបាំង…




កាលពី​ថ្មីៗ​នេះ នាង Suzy ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មិត្តស្រី​របស់លោក Lee Min Ho បានទទួល​ថត​នូវ​កម្មវិធី​ទូរទស្សន៍ ដែល​រៀបរាប់​ពី​ជីវិត​ផ្ទាល់ខ្លួន​ប្រចាំថ្ងៃ​របស់​នាង ។
Image may contain: 1 person, closeup
​ជាក់ស្តែង នៅក្នុង​វគ្គ​ទី ៥ របស់​កម្មវិធី​ទូរទស្សន៍​នោះ បានបង្ហាញ​ពី​សកម្មភាព​ជួបជុំ និង​ផឹកស្រា​បន្តិចបន្តួច​ជាមួយ​មិត្ត​ជិតដិត​របស់​នាង ហើយ Suzy ក៏បាន​ស​ម្រេ​ចិត្ត​លេងល្បែង​ឆ្លើយ​ពាក្យពិត ដែលជា​ល្បែង​កម្សាន្ត​ពេញនិយម​បំផុត​នៅ​កូរ៉េ ហើយ​បើ​បុគ្គល​មិន​ចង់​ឆ្លើយ​នឹង​សំណួរ នឹងត្រូវ​ពិន័យ​ឱ្យ​ផឹកស្រា ។
Image may contain: 1 person, sunglasses, stripes and closeup
​ក្នុងស្ថានភាព​កំពុង​ស្រវឹង​តិចៗ គេ​បាន​សួរ​សំណួរ​ដំបូង​ទៅកាន់ Suzy ថា​៖ «​តើ​ស្នាម​ថើប​ចុងក្រោយបង្អស់​របស់​ឯង​នៅពេលណា​?» ។ ដោយ​មិនអាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន Suzy ក៏បាន​ផឹកស្រា​មួយ​កែវជា​ការដាក់ទោស បន្ទាប់មក​មិត្តភក្តិ​របស់​នាង​ក៏បាន​សួរ​សំណួរ​បន្តទៅ​កាន់​នាង ៖ «​បើសិនជា​ឯង​មិន​ហ៊ាន​ប្រាប់​ពួកយើង​ពី​ស្នាម​ថើប​ចុងក្រោយ​របស់​ឯង អញ្ចឹង​ប្រាប់​យើង​ពី​ស្នាម​ថើប​ដំបូង​របស់​ឯង​វិញ​ម្តង​ ?» ​។​
Image may contain: 1 person, drink and closeup
​គិត​មួយសន្ទុះ Suzy ក៏បាន​ឆ្លើយថា​៖ «​ស្នាម​ថើប​ដំបូង​របស់ខ្ញុំ​…….​អូ ស្នាម​ថើប​ដំបូង​របស់ខ្ញុំ គឺ​កាលពី​អំឡុងពេល​ថត​រឿង Dream High»​។ ទោះជា​យ៉ាងណាក៏ដោយ ចម្លើយ​របស់ Suzy ត្រូវបាន​មិត្តភក្តិ​បដិសេធ ហើយ​បង្ខំ​ឱ្យ​នាង​ផឹកស្រា​មួយ​កែវ​ថែមទៀត ។ មិនតែប៉ុណ្ណោះ មិត្តភក្តិ​របស់គេ​ថែមទាំង​បាន​ទម្លាយ​អាថ៌កំបាំង​ដ៏​សែន​អាម៉ាស់​របស់ Suzy កាលដែល​នាង​ធ្លាប់​ស្រាត​នៅមុខ​កញ្ចក់​ទៀតផង ៕    បញ្ញា (​ ប្រភព​ : koreaboo )
Image may contain: 1 person, smiling, standing and textImage may contain: 1 person, smiling, closeupImage may contain: one or more people and closeup