ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ទៅ​ទិញ​ iPhone ចំ​អ្នក​លក់ដូរ​គ្រឿង​ ហេង​វិញ​​​​ឆែក​ទាន់​កុំ​អី​អន់​ចង់​

កន្លង​មក​មាន​ប្រិយមិត្ត​​មួយ​ចំនួន​ជួប​ស៊យ ទិញ​ប៉ះ​ iPhone ថ្មី​មាន​បញ្ហា​ម៉ាស៊ីន​និង​គ្រឿង​បន្លាស់​ក្លែងក្លាយ ដែល​ខ្ចប់​យ៉ាង​ស្អាត​ក្នុង​ប្រអប់។
មាន​ហាង​ខិលខូច​មួយ​ចំនួន​តូចបាន​យក​គ្រឿង​បន្លាស់ iPhone ​ក្លែងក្លាយ​ច្រក​ចូល​ ប្រអប់ iPhone ហើយ​បិទ​ប្លាស្ទិក​ពី​ក្រៅ ​មើល​ទៅ​ដូច​ថ្មី​ លក់​ឲ្យ​អ្នក​ទិញ​ក្នុង​តម្លៃ​ស្មើ​ទូរសព្ទ​ថ្មី។
បទ​ពិសោធន៍ផ្ទាល់​ ក្រុម​ការងារ​ Sabay ​បាន​ទៅ​​ទិញ iPhone ថ្មី​​ពី​ហាង​ទូរសព្ទ​មួយ​នៅ​ភ្នំពេញគឺ​មាន​បញ្ហា​​សំឡេង​ស្ដាប់​មិន​កើត ឮសូរ​រ៉ែៗ ពេល​និយាយ​ឆ្លើយឆ្លង​គ្នា​​តាម​​ទូរសព្ទ។ សំណាង​ពេល​នោះ​ក្រុម​ការងារ​បាន​តេស្ត​គ្រប់​សព្វ ហើយ​ក៏​ឃើញ​បញ្ហា​ដូច្នេះ ទើប​ឲ្យ​អ្នក​លក់​ដូរ​ថ្មី​ភ្លាម។ ចំណែក​ iPhone ដែល​មាន​បញ្ហា​សំឡេង​ឮសូរ​រ៉ែៗ​នោះ ត្រូវ​អ្នក​លក់​យក​ច្រក​ចូល​ប្រអប់​ផ្សេង​មួយ​ទៀត។
ជា​ការ​ចែក​រំលែក​និង​ពញ្ញាក់​ស្មារតី​​អ្នក​ដែល​ចង់​ទិញ iPhone ថ្មី​​ពី​បណ្ដា​ហាង​ទូរសព្ទ​គួរ​ពិនិត្យ​ឲ្យ​បាន​ម៉ត់​ចត់ ព្រោះ​​មាន​អ្នក​លក់​​មួយ​ចំនួន​តូច បាន​​បោក​ប្រាស់​អ្នក​ទិញ ដែល​ពុំ​បាន​ពិនិត្យ​​​ម៉ត់ចត់ អាង​តែ​​ទូរសព្ទ​ថ្មី។ ពេល​ខ្លះ​​ iPhone ថ្មី​​ក្នុង​ប្រអប់​ ត្រូវ​អ្នក​លក់​​មួយ​ចំនួន​តូច​​រុះរើ​​ដោះដូរ​រួច​ជា​ស្រេច សម្រាប់​ទុក​ដាក់​លក់​ឲ្យ​អ្នក​ទិញ។ ​​
កុំ​ឲ្យ​ខក​ចិត្ត​ស្អិត​ទ្រូង អ្នក​ត្រូវ​ពិនិត្យ​ឲ្យ​សព្វ​ជ្រុងជ្រោយ​ពេល​ទិញ iPhone ថ្មី​ពី​​​ហាង​មក​ប្រើ ដូចជា​ឆ្នាំង​សាក កាស តេស្ត​ម៉ាស៊ីន​គ្រប់​ផ្នែក​ឲ្យ​ល្អិត​ល្អន់ ព្រោះ​ហាង​មិន​បាន​ធានា​បញ្ហា​ម៉ាស៊ីន​ជូន​អ្នក​ឡើយ ឬ​បើ​ធានា ​ក៏​ត្រឹម​ប៉ុន្មាន​ថ្ងៃ​​ក្រោយ​ទិញ​ប៉ុណ្ណោះ ខុស​ពី​​ក្រុមហ៊ុន​នាំ​ចូល​ផ្លូវការ​៕

អត្ថបទ៖ ផាន់និត
ប្រភព :​​ news.sabay.com.kh