ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ឆាប់ៗ​នេះ​អ្នក​នឹង​អាច​រក​លុយ​តាម​ Facebook បាន​ហើយ

Facebook ចង់​បង្ហាញ​ផ្ទាំង​ពាណិជ្ជកម្ម​បន្ថែម​ទៀត​ទៅ​កាន់​អ្នក​ទស្សនា​របស់​ខ្លួន​ ហើយ​ក៏​នឹង​ចាប់​ផ្ដើម​ចែក​ផល​ចំណេញ​ទៅ​កាន់​អ្នក​បង្កើត​វីដេអូ​ផង​ដែរ។
បណ្ដាញ​សង្គម​ Facebook នឹង​ចាប់​ផ្ដើម​សាក​ល្បង​​ទម្រង់​ថ្មី​​របស់​ផ្ទាំង​ពាណិជ្ជកម្ម​ ដោយ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​បង្កើត​វីដេអូ​បញ្ចូល​ផ្ទាំង​ពាណិជ្ជកម្ម​ទៅ​ក្នុង​វីដេអូ​ខ្លួន​។ ផ្ទាំង​ពាណិជ្ជកម្មនឹង​បង្ហាញ​ឡើង​ពេល​អ្នក​ប្រើ​ប្រាស់​ទស្សនា​វីដេអូ​បាន​យ៉ាង​តិច​ ២០ វិនាទី ហើយអាចដាក់បានតែក្នុងវីដេអូ ដែល មាន​រយៈពេល ៩០ វិនាទីឡើងប៉ុណ្ណោះ។ Facebook នឹង​លក់​ផ្ទាំង​ពាណិជ្ជកម្ម​ ហើយ​ចែក​ចំណូល​ដែល​បាន​ទៅ​កាន់​អ្នក​បង្កើត​វីដេអូ​ ដោយ​ចែក​ឲ្យ​ ៥៥% នៃ​ចំណូល​សរុប។ ការ​បែង​ចែក​នេះ​​ដូច​ជា​ការ​ផ្ដល់​ជូន​ពី​ YouTube ដែរ។
ប្រសិន​បើ​ទម្រង់​ផ្ទាំង​ពាណិជ្ជកម្ម​​ថ្មី​នេះ​ដំណើរ​ការ​ វា​ជា​​រឿង​ដ៏​ល្អ​មួយ​ដោយ​អ្នក​បង្កើត​វីដេអូ​ទាំង​ឡាយ​អាច​រក​ចំណូល​បាន​ពិតៗ​ពី​ Facebook៕​​​​​​

ប្រភព៖ GSMarena