ពត៌មាន​ទាន់​ហេតុការណ៍

Loading...

Facebook Messenger អាច​​ឆ្លើយឆ្លង​វីដេអូ​ជា​ក្រុម​បាន​ហើយ

កាល​ពី​សប្ដាហ៍​មុន​ Facebook បាន​បញ្ចូល​បទ​ពិសោធន៍​នៃ​ការ​ថត​រូប​ថ្មី​មួយ​ទៅ​លើ​កម្មវិធី​ Messenger ហើយ​ថ្ងៃ​នេះ​ក៏​មាន​​ដំណើរ​ការ​មុខងារ​ថ្មី​មួយ​ទៀត​នោះ​គឺ​ ការ​ហៅ​ចេញ​វីដេអូ​ជា​ក្រុម។
​មុខងារ​ថ្មី​នេះ​អាច​ឲ្យ​សមាជិក​ ៦ នាក់​ ក្នុង​ក្រុម​ Chat នីមួយៗ​ឃើញ​មុខ​គ្នា​នៅ​ក្នុង​ពេល​តែ​មួយ​បាន។ Facebook ចាប់​ផ្ដើម​បញ្ចេញ​មុខងារ​ថ្មី​នេះ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ Android និង​​ iOS ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ ហើយ​ដើម្បី​ប្រើ​ប្រាស់​គ្រាន់​តែ​ប៊ូតុង​វីដេអូ​ Call នៅ​ក្នុង​ក្រុម​ Chat នីមួយៗ​ រួច​រើស​សមាជិក​ដែល​អ្នក​ចង់​វីដេអូ​ Call ជា​មួយ​ជា​ការ​ស្រេច។
​​​​​ដោយ​ឡែក​សម្រាប់​អ្នក​ប្រើ​ប្រាស់​ iOS អាច​ប្រើ​ប្រាស់​ Filter ជា​ប្រភេទ​ម៉ាស​មុខ​នៅ​ពេល​ធ្វើ​វីដេអូ​ Call នៅ​ក្នុង​ក្រុម​បាន​ថែម​ទៀត​ផង៕

ប្រភព៖ GSMarena