ពត៌មាន​ទាន់​ហេតុការណ៍

Loading...

អតីតបេក្ខជន Cambodian Idol រដូវកាលទី ១ បួនរូបជុំគ្នាចែកមួកសុវត្ថិភាព… (មានវីដេអូ)


នៅ​ព្រឹក​ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៧ នេះ អតីត​បេក្ខជន​ជើង​ខ្លាំង​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក Cambodian Idol រដូវ​កាល​ទី ១ បួនរូប បាន​ជួបជុំគ្នា​ចុះ​ចែក​មួកសុវត្ថិភាព​ដល់​អ្នកធ្វើដំណើរ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ។​
Image may contain: 1 person
​នៅមុននេះ​បន្តិច​អតីត​បេក្ខជន​ជើង​ខ្លាំង​ដែលមាន​ស្រុកកំណើត​មក​ពី​ខេត្តស្វាយរៀង សៅ ឧ​ត្ត​ម បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន បានបង្ហាញ​ឱ្យឃើញ​ពី​វត្តមាន​របស់លោក​ផ្ទាល់ រួមជាមួយ​នឹង​អតីត​បេក្ខជន Cambodian Idol រដូវ​កាល​ទី ១ ចំនួន ៣ រូប​ទៀត រួមមាន​ដូចជា លោក អ៊ា​ម វ​ន្នី លោក មាស មុន្នីរាជ និង កញ្ញា សុវត្ថិ​ឌី ធា​រិ​កា កំពុងតែ​រយ​ដំណើរ​ជាមួយគ្នា​ធ្វើដំណើរ​ទៅកាន់​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ដើម្បី​ចុះ​ចែក​មួកសុវត្ថិភាព​ដល់​អ្នកធ្វើដំណើរ ។​

Image may contain: 1 person, standing
​តាមរយៈ​វីដេអូ​មួយ​នេះ​ផងដែរ​លោក អ៊ា​ម វ​ន្នី ក៏បាន​បង្ហើប​ឱ្យដឹងថា ការចុះ​ចែក​មួកសុវត្ថិភាព​នាពេលនេះ​គឺធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ និង លើកទឹកចិត្ត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចេះ​ពាក់មួក​សុវត្ថិភាព​នៅពេល​បើកបរ ដើម្បី​ការពារ​សុវត្ថិភាព ក៏ដូចជា​អាយុជីវិត ហើយ​ជាពិសេស​គឺ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន​ទាំ​អស់​គ្នា​ផងដែរ ។​
Image may contain: 1 personImage may contain: 1 person, smiling, standing
​ចង់​ជ្រាប​កាន់តែច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ទាំងស្រុង​ដូចតទៅ ៖ ប្រមាញ់​តួ​