ពត៌មាន​ទាន់​ហេតុការណ៍

Loading...

រន្ធត់ចិត្ត! ម្តាយម្នាក់រអិលដៃទម្លាក់កូន ពីលើជណ្តើរយន្តជាន់ទីបួន ចុងក្រោយ… (មានវីដេអូ)



ម្តាយ​វ័យក្មេង​ម្នាក់​បាន​រអិល​ដៃ​ទម្លាក់​កូន​ពី​ជណ្តើរយន្ត ដែលមាន​កម្ពស់​ពី​ដី​ប្រមាណ ជាង ១២ ម៉ែត្រ ដែល​បណ្តាល​ឲ្យ​កូនតូច​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អធម៌ ។​ ​វីដេអូ​ដ៏​រន្ធត់​នេះ​ត្រូវបាន​ដក​ចេញពី​កាមេរ៉ា​សុវត្ថិភាព​នៅក្នុង​ផ្សារ​ទំនើប​មួយកន្លែង​នៅក្នុង​ប្រទេស Uzbekistan បង្ហាញ​ពី​ម្តាយ​វ័យក្មេង​ដែល​ស្លៀក​រ៉ូ​ប​វែង​មាន​កន្សែង​រុំ​បង់ក កំពុងធ្វើដំណើរ​ចុះ​ពី​ជណ្តើរយន្ត​ដោយមាន​ពរ​កូនតូច​នៅ​ដៃ​ខាងស្តាំ និង កាន់​ដៃ​កូន​ម្នាក់ទៀត​នៅ​ថ្ងៃ​ខាងឆ្វេង ។ យោងតាម​វីដេអូ យើង​អាច​សន្និដ្ឋានបានថា នាពេល​កើតហេតុ ប្រហែលជា​ជាយ​រ៉ូ​ប​នាង​ធ្លាក់​កៀប​នឹង​ជណ្តើរយន្ត ទើប​បណ្តាល​ឲ្យ​នាង​ឈាន​ជើង​ចុះ​ជណ្តើរ​មួយ​កាំ ហើយ​រអិល​ដៃ​ធ្លាក់​កូន​បែបនេះ ។ នេះ​ជា​មេរៀន​មួយ​សម្រាប់​ម្តាយ​ដទៃទៀត គប្បី​ជ្រើសរើស​ឈុត​សម្លៀកបំពាក់​ឲ្យ​ត្រឹមត្រូវ មុន​ចេញដំណើរ​ទៅណា ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដែល​ពុំបាន​ព្រៀងទុក​មុន ។ ចង់ដឹង​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម ៖ រិទ្ធី (​ប្រភព ៖ ឌា​យ​លី​ម៉ែ​ល​)

No automatic alt text available.