ពត៌មាន​ទាន់​ហេតុការណ៍

Loading...

តារា​សាច់ដុំ​ ០៤នាក់ ញាំបាយរួចអត់ការងារធ្វើ យកដុំ​ថ្ម​គប់រថយន្ត​គេលេង​…

ខេត្តប៉ៃលិន៖ កាលពី​វេលា​ម៉ោង ២២និង៣០នាទី​យប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញ​នេះ​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ចាត់​អោយ លោក​អនុសេនីយ៍ទោ វ៉ន វាសនា ដឹកនាំ​កម្លាំង​នគរបាល​អន្តរាគមន៍ ចុះ​ធ្វើការ​បង្ក្រាបភ្លាមៗ នៅ​កន្លែងកើតហេតុ ករណី​មាន​ជន​មួយក្រុម បាន​ផឹកស្រា​ស្រវឹង ហើយ​យក​ដំ​ថ្ម គប់​លើ​រថយន្ត តាម​ដងផ្លូវ​ជាតិ​លេខ ៥៧ ត្រង់ចំណុច​ស្ពាន​តារា​ប ស្ថិតក្នុង​ភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ចំនួន ៤នាក់។
ជន​ទាំងនោះ​ទី១.ឈ្មោះ សុខ វិ​ន អាយុ ២០ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន, ទី២.ឈ្មោះ សៅ ពុទ្ធា​រ៉ា អាយុ ២២ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន, ទី៣.ឈ្មោះ ប៉ុច ឡៃ​កុង អាយុ ២២ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន និង​ទី៤.ឈ្មោះ ឃុ​ត ប្រុស ហៅ​ឡិ​ក អាយុ ២៤ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ៕ ផ្ដល់សិទ្ធិដោយ៖ vd7news