ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ក្តៅៗ ៖ លោក ម៉ា សេរី អ្នកអត្ថាធិប្បាយព័ត៌មានកីឡាបានទទួលមរណភាពហើយនៅថ្ងៃនេះ!

អស់​មួយ​រយៈពេល​មកហើយ​ដែល​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​កីឡា​ដ៏​ជំនាញ​លោក ម៉ា សេរី បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ហើយ​ត្រូវបាន​គ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​មន្ទីរ​ពេទ្យរុស្ស៊ី ដែល​រហូតមកដល់​ព្រឹក​ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១៧ នេះ​ស្រាប់តែ​ទទួលដំណឹង​ថា អ្នក​អត្ថ​ធិ​ប្បាយ​រូបនេះ​បានទទួល​មរណភាព​ហើយ គឺ​នៅវេលា​ម៉ោង ៥ និង ៥៤ នាទី​មុននេះ ។​
Image may contain: 1 person, sitting and indoor
​ដំណឹង​ដ៏​សែន​រន្ធត់ និង ក្រៀមក្រំ​នេះ បានធ្វើឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ជា​ពន់ពេក ហើយ​បានបង្ហាញ​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង ក្នុងនោះ​ក៏មាន​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​របស់​លោក ម៉ា សេរី ផងដែរ ។​
Image may contain: 1 person, sleeping, sitting, bedroom and indoor
​គួរ​បញ្ជាក់ដែរថា សព​លោក ម៉ា សេរី ដែលជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​កីឡា​ដ៏​ជំនាញ និង ជា​ប្រធាន​ផ្នែក​កីឡា​នៅ​ស្ថាប័ន CBS មាន​ស្ថានីយទូរទស្សន៍ CTN, MyTV និង CNC ជាដើម​នោះ ពេលនេះ​បាន​តម្កល់​នៅ​គេហដ្ឋាន​របស់លោក​ផ្ទាល់ ដែល​ស្ថិតនៅ​ម្តុំ​អូ​បែកក្អម ជិត​ទីស្នាក់ការ​កាកបាទ​ក្រហម​កម្ពុជា ៕                     សាកល
Image may contain: 1 person, standingImage may contain: one or more people and people sittingImage may contain: 4 people, people sitting