ពត៌មាន​ទាន់​ហេតុការណ៍

Loading...

សារ​មួយ​ឃ្លា របស់​តារាចម្រៀង នៅ ស៊ី​នឿន មានន័យ​គ្រប់គ្រាន់ ! ជាការដាស់តឿនដល់ផលិតកម្មហង្សមាស



ប៉ុន្មាន​ម៉ោង​មុននេះ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស លោក នៅ ស៊ី​នឿន បាន​បង្ហោះ​សារ​មួយ​ឃ្លា​ជូន​ដល់​ផលិតកម្ម​ហង្ស​មាស ក្រោយពី​មិត្ត​រួម​ការងារ​បីនាក់​បាន​ដើរ​ចេញពី​ទ្រនំ​នេះ​ជា​បន្តបន្ទាប់ ។ ចង់ដឹង​អត្ថន័យ​សារ​របស់ លោក នៅ ស៊ី​នឿន យ៉ាងណា​នោះ សូម​អាន ទាំងអស់គ្នា ។​
Image may contain: 1 person, standing
​សម្រាប់​ឆ្នាំ ២០១៧ នេះ តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​ចំនួន​ពីររូប​ដែល​រួមមាន​អ្នកនាង យក់ ថិ​ត​រដ្ឋា ឈិ​ត សុវណ្ណ​បញ្ញា និង លោក អ៊ិន ទី​តូ ដែលជា​អ្នកគ្រប់គ្រង​នៅក្នុង​ផលិតកម្ម​នេះ​បានសម្រេច​ចិត្ត​ចាកចេញ​ជា​បន្តបន្ទាប់ ។ ក្នុងនោះ​ក៏មាន​ការលេចលឺ​ថា​ស្រី​ស្អាត គៀត សុ​វណ្ណា​ឡាង វ៉ាន់ នី​ឡា និង លោក នៅ ស៊ី​នឿន ក៏មាន​គម្រោង​ចាកចេញ​ពី​ទ្រនំ​មួយ​នេះ​ក្រោយ​ចប់​កិច្ចសន្យា ។ ប៉ុន្តែ​ថ្មីៗ​នេះ​លោក នៅ ស៊ី​នឿន បាន​បង្ហោះ​សារ​មួយ​ឃ្លា​ដែលមាន​អត្ថន័យ​ថា «​ខ្ញុំ​មិន​ចោល​ឆ្នាំងបាយ​ចាស់​ខ្ញុំ​ទេ​!! ទោះជា​ដាំបាយ​ឆ្អិន​យឺត​បន្តិច​មែន តែ​ជា​ឆ្នាំង ដ៏​រឹងមាំ និង សែន​កក់ក្តៅ​បំផុត​របស់ខ្ញុំ ។ សង្ឃឹមថា​ការសម្រេចចិត្ត និង ការអត់ធ្មត់​តស៊ូ​របស់ខ្ញុំ​ជា​យូរ​ឆ្នាំ​មកនេះ និង​ធ្វើអោយ​ខ្ញុំ​ទទួលបាន ជោគជ័យ​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។ ស្រឡាញ់​កូន​អោយ​ស្មើគ្នា​ណា​ពុក​ម៉ែ​ណា​ព្រោះ​យើង​ជា​គ្រួសារ​តែមួយ​កូនសុំ​បានទេ​កូន​មិន​ចង់ឃើញ គ្រួសារ​យើង​បែកបាក់​គ្នា​» ។
Image may contain: 1 person, smiling, standing
​អ្វីដែល​ចាប់អារម្មណ៍​នោះ ក្រោយពី​មានការ​ដើរចេញ​ពី​ផលិតកម្ម​ហង្ស​មាស​គេ​សង្កេតឃើញ​មានការ​សរសេរ​ឌឺដង​គ្នា រវាង​អ្នកដឹកនាំ​ចម្រៀង​នៅ​ផលិតកម្ម​ហង្ស​មាស និង លោក សុខ ជំនោរ ៕ ​ចេ​នី​
Image may contain: 1 person, standing and sunglassesImage may contain: 3 people, people standing and suit
​ប្រភព :pmhotnews.com