ពត៌មាន​ទាន់​ហេតុការណ៍

Loading...

សូមប្រុងប្រយ័ត្នទាំងគ្នា! ករណីចរាចរណ៍ប្រាក់ដុល្លារក្លែងក្លាយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ទាំងព្រឹក

ខេត្តតាកែវ៖ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទី ត្រង់ចំណុចស្ពានកំពង់ចក ស្ថិតក្នុងភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីធ្វើចរាចរណ៍ រូបិយវត្ថុនិងរូបិយបណ្ណក្លែងក្លាយមួយ កើតឡើងដែលប្រព្រឹត្តដោយឈ្មោះ លី ទ្រី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិចុងព្រែក ឃុំព្រែកស្ពឺ ខេត្តកណ្តាល បានធ្វើសកម្មភាព ទិញប្រាក់ដុល្លាប្រភេទ៥ $ ជាប្រាក់សំរាប់គេធ្វើក្នុងពិធីសែន នៅផ្សារច្បារអំពៅ រាជធានីភ្នំពេញ ចំនួន១៩២សន្លឹក ស្មើនិង៩៦០ដុល្លារ ហើយយកមកចាយ ទិញសម្ភារៈផ្សេងៗ ចាប់ពីចំណុចភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ រហូតមកដល់ចំណុចកើតខាងលើ មានចំនួន៥កន្លែង ក្នុង១កន្លែង ចាយប្រាក់អស់ចំនួន៥ $ ។បន្ទាប់មកក៏ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ដោយដកហូតបាន ប្រាក់ដុល្លាក្លែងក្លាយ ដែលនៅសល់ចំនួន ១៨៧សន្លឹក (ក្រដាសប្រាក់៥ $) ប្រាក់រៀលចំនួន ២៤០០០រៀល ទូរស័ព្ទដៃម៉ាក០១គ្រឿង ម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ ១AS-៥៥៩៣។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីបញ្ជូនបន្តទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕  ផ្ដល់សិទ្ធិដោយ៖ vd7news