ពត៌មាន​ទាន់​ហេតុការណ៍

Loading...

កូនស្រីមន្រ្តីរដ្ឋសភា ត្រូវបានជន មិនស្គាល់ចូលទៅរឹត.កសម្លាប់ ដល់បន្ទ​ប់ដេក

​ភ្នំពេញ៖ យោងតាមសេចក្ដីរាយការណ៍(បឋម)នៅវេលាម៉ោងជាង១១ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយមាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើតឡើងព្រោះតែនារីក្រមុំម្នាក់ដែលជាកូនរបស់មន្រ្តីរដ្ឋសភា ត្រូវជនល្មើសមិនស្គាល់អត្តសញ្ញាណ ចូលទៅរឹតកសម្លាប់ចោល ដល់ក្នុងប​ន្ទប់ដេក ប្លន់យកទ្រព្យសម្បត្តិជាគ្រឿងអលង្ការ និងទូរស័ព្ទដៃ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
​​អំពើប្លន់សម្លាប់នេះ បានកើតឡើងនៅចំណុចផ្ទះលេខ៤៤៣ តាមផ្លូវបេតុង ស្ថិតនៅភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សពនារីរងគ្រោះឈ្មោះ ពៅ សុភ័ក្រ្ត អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ត្រូវបានជនដៃដល់យកខ្សែភ្លើង រឹតកបណ្ដាលសម្លាប់ក្នុងបន្ទប់ដេក។
​តាមសេចក្តីរាយការណ៍ពីជិតខាង បានឲ្យដឹងថា អំពើឃាតកម្មនេះ បានដឹងដោយសារតែក្មេងស្រីតូចម្នាក់ ដែលជាប្អូនស្រីរបស់នារីរងគ្រោះ បានស្រែកយំយ៉ាងខ្លាំង។ នៅពេលកើតហេតុនេះ ខណៈឪពុកម្តាយរបស់នាង បានចេញទៅធ្វើការបាត់។
នៅពេលមានករណីនេះកើតឡើងទាំងអាជ្ញាធរ​ និងសមត្ថកិច្ចជំនាញបានចុះទៅសួរនាំ​ ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់៕ ផ្ដល់សិទ្ធិដោយ៖ vd7news