ពត៌មាន​ទាន់​ហេតុការណ៍

Loading...

តារាល្បីៗប៉ុន្មានដួងចូលរួមរំលែកទុក្ខ ខណៈទទួលដំណឹងលោក ម៉ា សេរី បានលាចាកលោក!



នៅពេល​ដំណឹង​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​កីឡា​ដ៏​មាន​ប្រជាប្រិយភាព លោក ម៉ា សេរី បាន​លាចាក​លោក​នា​ព្រឹក​ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១៧ នេះ​បាន​ល្បី​លុស​សាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង ដឹង​ជា​សាធារណៈហើយ​នោះ បានធ្វើឱ្យ​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ពិសេស​តារា​សិល្បៈ​ល្បីៗ​មួយចំនួន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​
Image may contain: 1 person, sitting and indoor
​ទន្ទឹមនឹង​ការ​ភា្ញ​ក់​ផ្អើល​ពី​ដំណឹង​មរណភាព​របស់លោក ម៉ា សេរី ដែលជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​កីឡា​ដ៏​ជំនាញ​នេះ សាធារណៈជន​ដែល​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពិសេស​ក្រុម​កីឡាករ​ជាច្រើន ដែល​ស្គាល់​ជិតដិត និង ជា​កូនសិស្ស​នោះ បានបង្ហាញ​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង អម​មកជា​មួយ​នូវ​សារ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ស្ទើរ​គ្រប់ៗ​គ្នា​ជូន​ដល់​ក្រុមគ្រួសារ​អ្នក​អត្ថ​ធិ​ប្បាយ​រូបនេះ ។​
Image may contain: one or more people and people sitting
​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ គេ​កត់សម្គាល់ឃើញ​មាន​តារា​សិល្បៈ​ល្បីៗ​មួយចំនួនធំ ទោះបីជា មិនទាន់​បានបង្ហាញ​វត្តមាន​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​លោក ម៉ា សេរី ភ្លាម​ក្តី ប៉ុន្តែ​ពួកគេ​ក៏បាន​រំលេច​សារ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង បង្ហាញ​អារម្មណ៍ក្តុកក្តួល ព្រមទាំង​សោកស្តាយ​នេះ មិន​ខុសពី​មហាជន​ប៉ុន្មាន​ដែរ ដោយ​ក្នុង​នោះគេ​ឃើញ​មានដូចជា អ្នកនាង ស៊ុន ណា​រី​ម៉ូ​នី​កា លោក អេ​ឡិច​ហ្សូ​រ៉ា លោក Ah Da Sakada លោក សា​វីន ហ្វ៊ី​លី​ព ជាដើម ។
Image may contain: 1 person, sitting and close-up
​គួរ​បញ្ជាក់ដែរថា លោក ម៉ា សេរី ដែលជា​អ្នក​អត្ថាធិប្បាយ​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​វិស័យ​ព័ត៌មាន​កីឡា និង ជា​ប្រធាន​ផ្នែក​កីឡា​ក្នុង​ស្ថាប័ន CBS បានទទួល​មរណៈភាព​នា​ព្រឹក​ថ្ងៃទី ០៨ ខែ​ុ​កម្ភៈ ឆ្នាំ​២០១៧ នេះ វេលា​ម៉ោង ៥ និង ៥៤ នាទី នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​មន្ទីរ​ពេទ្យរុស្ស៊ី ដោយសារ​ជំងឺមហារីក​ថ្លើម ៕   សាកល​
ប្រភព : pmhotnews.com
Image may contain: 1 person, standingImage may contain: 1 person, standingImage may contain: 1 person, standing and suitImage may contain: 1 person, sleeping, sitting, bedroom and indoor