ពត៌មាន​ទាន់​ហេតុការណ៍

Loading...

គ្រូ​ហុងស៊ុយ​​ចិន​ដ៏​ល្បី ទាយ​ថា ត្រាំ នឹង​ជួប​គ្រោះ​ធំ នៅ​៧​ខែ​ទៀត

គ្រូ​ហុងស៊ុយ​ដ៏​ល្បី​ឈ្មោះ​ម្នាក់ ដែល​បាន​ទស្សន៍ទាយ​យ៉ាង​ត្រឹមត្រូវ​ថា លោក ដូណាល់ ត្រាំ នឹង​ឈ្នះ​ឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក ទី​៤៥ ជឿជាក់​ថា លោក​នឹង​រីករាយ​ជាមួយ​សំណាង​ល្អ​នេះ រហូត​ត្រឹម​ខែ​កញ្ញា​ប៉ុណ្ណោះ នៅ​ពេល​ដែល​គ្រោះ​ធំ​របស់​លោក​ចាប់​ផ្ដើម​កើត​មាន។
ប្រធានាធិបតី​អាមេរិក ទី​៤៥ លោក ដូណាល់ ត្រាំ
គ្រូ​ហុងស៊ុយ​ស្រី​ហុងកុង ខាង​លើ មាន​ឈ្មោះ​ថា Priscilla Lam បាន​ប្រាប់​សារព័ត៌មាន South China Morning Post ថា សេដ្ឋកិច្ច​របស់​អាមេរិក នឹង​មិន​មាន​បញ្ហា​អ្វី​ឡើយ នៅ​ពាក់​កណ្ដាល​ឆ្នាំ​ដំបូង ប៉ុន្តែ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ទី​២ លោក ត្រាំ នឹង​ជួប​គ្រោះ​ធំ​ជា​មិន​ខាន។
ជា​មួយ​គ្នា​នេះ​ដែរ គ្រូ​ស្រី​រូប​នេះ បាន​មើល​ឃើញ​ថា លោក ត្រាំ នឹង​ប្រឈម​មុខ​នឹង​ពេល​វេលា​ដ៏​សំខាន់ នៅ​ក្នុង​ខែ​កញ្ញា នៅ​ពេល​ដែល​ក្រុម​អ្នក​តវ៉ា បាន​បញ្ចេញ​សារទុក្ខ ហើយ​សហរដ្ឋអាមេរិក​ត្រូវ​បែកបាក់​គ្នា។
លោក ត្រាំ បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​រកាំ​ចិត្ត ដូច្នេះ​នៅ​ពេល​ដែល​សំណាង​របស់​លោក​អស់ នៅ​ពាក់​កណ្ដាល​ឆ្នាំ​ទី​២ លោក​នឹង​ត្រូវ​រុំ​ព័ទ្ធ​ដោយ​បញ្ហា។ នេះ​បើ​តាម​សម្ដី របស់ Lam បាន​ប្រាប់​ឲ្យ​ដឹង នៅ​ពេល​ធ្វើ​បទ​សម្ភាសន៍​លើ​ការ​ព្យាករ​របស់​នាង សម្រាប់​ឆ្នាំ​ថ្មី (ឆ្នាំរកា) កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន។
Lam បាន​បន្ថែម​ថា «នៅ​ក្នុង​មុខ​ជំនួញ លោក​ពិត​ជា​មនុស្ស​ដែល​ទទួល​បាន​ជោគជ័យ​ម្នាក់ ប៉ុន្តែ​នៅ​ក្នុង​នយោបាយ វា​គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត។ នេះ​គឺ​ជា​ការ​ពិត ខណៈ​ការ​តវ៉ា​បាន​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក និង​នៅ​ជុំវិញ​ពិភពលោក ដោយសារ​តែ​ជំហរ​របស់​លោក ត្រាំ ដែល​ហាម​ប្រាម​ជនអន្តោប្រវេសន៍ និង ប្រជាជន​មូស្លីម ឡាទីន និង សហគមន៍​ដែល​និយាយ​ភាសា​អេស្ប៉ាញ មិន​ឲ្យ​ចូល​មក​ទឹក​ដី​អាមេរិក»។