ពត៌មាន​ទាន់​ហេតុការណ៍

Loading...

៣​ថ្ងៃ​ស្រក​៣​គី​ឡូ​​ ចង់​ស្រក​ទំ​ងន់​ឆាប់​ៗ​មែន​ទេ​? ចង់​សម្រក​ទំ​ងន់តែ​គ្មាន​ពេល​ហាត់​ប្រាណ​

សំ​រាប់​មនុស្ស​ស្រី​រឿង​សម្រស់​គឺ​​ជា​រឿង​សំ​ខាន់​ព្រោះ​ក្រៅ​ពី​ការ​តុប​តែង​ផាត់​មុខ​ហើយ​នោះ​ចំ​ពោះ​​ទំ​ងន់​ក៏​ជា​រឿង​សំ​ខាន់​ដែរ​​  ដូច្នេះ​ហើយ​ចំ​ពោះ​ស្រី​ៗ​ណា​ដែល​កំ​ពុង​តែ​រក​វិ​ធី​សម្រក​ទំ​ងន់នោះ​ ថ្ងៃ​នេះ​យើង​បាន​នាំ​យក​នូវ​វិ​ធី​ងាយ​ៗ​តែ​បាន​ផល​ជា​ទី​គាប់​ចិត្ត​មក​ជូន​អ្នក​
+សម្រក​ទំ​ងន់​ដោយ​ ទឹក​ដោះ​គោ​និង​ពង​មាន់​ : 
+សម្រាប់​ថ្ងៃ​ដំ​បូង​ ៖  
   –   ពេល​ព្រឹក : ទឹក​ស្អាត​១​កែវ​ ពង​មាន់​ស្ងោរ១​គ្រាប់​(​ក្នុង​កំ​ឡុង​ពេល​នេះ​បើ​សិន​ជា​អ្នក​ឃ្លាន​អាច​បន្ថែម​នូវ​ទឹក​ដោះ​គោ​ស្រស់​១​កែវ​ទៀត​បា
   –   ពេល​ថ្ងៃ​ត្រង់ :  ពង​មាន់​ស្ងោរ​ ២គ្រាប់ ទឹក​ដោះ​គោ​១​កែវ​ ឬ​អាច​បន្ថែម​បន្លែ​ស្ងោរ​បន្ដិច​ទៀត​បាន​
   –   ពេល​រសៀល : ញ៉ាំ​ទឹក​ដោះ​គោ​១​កែវ​ ហើយ​អាច​ហាត់​ប្រាណ​ថែម​បន្តិច​បន្ដួច​ រួច​ងូត​ទឹក​ចូល​គេង​ឲ្យ​បាន​មិន​ម៉ោង​១០​
+សម្រាប់​ថ្ងៃ​ទី​បន្ទាប់​៖
       –  ពេល​ព្រឹក :​ ទឹក​១​កែវ​ ពង​មាន់​ស្ងោរ​២​គ្រាប់ ហើយ​និង​ទឹក​ដោះ​គោ​១​កែវ​
        –  ពេល​ថ្ងៃ​ត្រង់ :​ ពង​មាន់​ស្ងោរ​១​គ្រាប់ ទឹក​ដោះ​គោ​១​កែវ​ ហើយ​អាច​បន្ថែម​ផ្លែ​ចេក​ ១ ​ឬ​ ២​​ ផ្លែ​(​បើ​សិន​ជា​អ្នក​ឃ្លាន​)
        –    ពេល​រសៀល : យើង​ញ៉ាំ​ដូច​ថ្ងៃ​ដំ​បូង​
+សម្រាប់​ថ្ងៃ​ចុង​ក្រោយ​
           – ពេល​ព្រឹក : ទឹក​១​កែវ ពង​មាន​ស្ងោរ​១​គ្រាប់​ តាម​ដោយ​ នំ​បុ័ង និង​ទឹក​ដោះ​គោ​
           – ពេល​ថ្ងៃ​ត្រង់​ : ពង​មាន់​ស្ងោរ​ ១​គ្រាប់ ថេម​ដោយ​ទឹក​ដោះ​គោ​១​កែវ​និង​ចេក​២​ផ្លែ​
           –  ពេល​រសៀល : យើង​ញ៉ាំ​ដូច​ថ្ងៃ​ទី​១ និង​ ថ្ងៃ​ទី​២​
ប្រភព៖ rosemag