ពត៌មាន​ទាន់​ហេតុការណ៍

Loading...

តើការចាកចេញរបស់ យក់ ថិតរដ្ឋា គឺមូលហេតុមកពី សុគន្ធ នីសាឬ ?



ការដើរ​ចេញពី​ផលិតកម្ម​រស្មី​ហង្ស​មាស​ដោយសារ​មូលហេតុ​ផ្ទាល់ខ្លួន របស់​កំពូល​តារាចម្រៀង​ស្រី អ្នកនាង យក់ ថិ​ត​រដ្ឋា បានធ្វើឱ្យ​កក្រើក​បណ្ដា​សារព័ត៌មាន​ទូទាំង​ក្នុងស្រុក​នាំគ្នា​ចុះផ្សាយ​ពី​ដំណឹង​ក្រៀមក្រំ​មួយ​នេះ​ដល់​បណ្ដា​អ្នកគាំទ្រ​របស់​នាង​ឱ្យបាន​ជ្រាប ប៉ុន្ដែ​ទន្ទឹមនឹង​ការចាកចេញ​របស់​តារា​ប្រុស​ស្រី​ជា​បន្តបន្ទាប់​គ្នា​នេះ ក៏មាន​លេចឮ​ពាក្យ​ចចាមអារ៉ាម​ខ្សឹប​តៗ​គ្នា​ថា ការដើរ​ចេញ​របស់​ពួកគេ គឺ​ដោយសារ​ច្រណែន​នឹង​តារាចម្រៀង​ស្រី​រួម​ទ្រនំ សុគន្ធ នីសា ។​
Image may contain: 1 person, indoor
​ជាការ​ពិតណាស់ ពាក្យ​ចចាមអារ៉ាម​ខាងលើ​ដែល​គេ​នាំគ្នា​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​ក ក៏​បានឮ​ដល់​ត្រចៀក​របស់​តារាចម្រៀង​ល្បីឈ្មោះ អ្នកនាង យក់ ថិ​ត​រដ្ឋា ដែល​ធ្វើឱ្យ​នាង​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ទាក់ទង​នឹង​ពាក្យ​ចចាមអារ៉ាម​ខាងលើនេះ ។ ជាមួយគ្នានេះ តារាចម្រៀង​រូប​ស្រស់ យក់ ថិ​ត​រដ្ឋា បានឱ្យដឹងថា នាង​មិនដែល​មានចិត្ត​ច្រណែន​ជាមួយនឹង​តារាចម្រៀង​នៅក្នុង​ផលិតកម្ម ឬក៏​អាក់អន់ស្រពន់ចិត្ត​ជាមួយ​ថ្នាក់ដឹកនាំ​រូប​ណា​ឡើយ ដោយឡែក​ម្ចាស់​បទ «​ទឹកភ្នែក​ហូរ​គ្មាន​អ្នក​ជូត​» រូបនេះ​មាន​មូលហេតុ​ផ្ទាល់ខ្លួន​ដែល​មិនអាច​នៅ​បន្ត​ក្នុង​ទ្រនំ​នេះ​តទៅទៀតបាន ។
Image may contain: 1 person, standing and shoes
​កំពូល​តារាចម្រៀង​ស្រី​ដែល​ទទួលបាន​ប្រជាប្រិយភាព​មិនចេះ​រីងស្ងួត​ពី​មហាជន អ្នកនាង យក់ ថិ​ត​រដ្ឋា បាន​ឆ្លើយតប​ទៅនឹង​ពាក្យ​ចចាមអារ៉ាម​ដែល​កំពុង​ល្បី​តៗ​គ្នា​ក្នុងន័យ​ចោទប្រកាន់ថា​នាង​មានចិត្ត​ច្រណែន​នឹង​តារាចម្រៀង​ស្រី​រួម​ទ្រនំ សុគន្ធ នីសា ទើប​សម្រេចចិត្ត​ដើរចេញ​ពី​ផលិតកម្ម​រស្មី​ហង្ស​មាស ទាំង​អស់សំណើច​យ៉ាងខ្លី​ថា «​ទៅ​ចឹ​ង​ទៅ​វ៉​ល់​វ៉​ល់​ចង់តែ​សើច ហាស​ហា !» ។​
Image may contain: 1 person, smiling, child, closeup and outdoor
​បើទោះបីជា​ការចាកចេញ​ពី​ទ្រនំ​ហង្ស​មាស​របស់​តារាចម្រៀង​ស្រី​ល្បីឈ្មោះ យក់ ថិ​ត​រដ្ឋា និង ឈិ​ត សុវណ្ណ​បញ្ញា ព្រមទាំង​អ្នកគ្រប់គ្រង​ការសម្ដែង​ទូទៅ លោក អ៊ិន ទី​តូ ធ្វើឡើង​ស្របពេល​គ្នា​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ដ៏​ខ្លី​ក៏ពិតមែន ប៉ុន្ដែ​អ្នក​ទាំងបី​ក៏​ធ្លាប់បាន​អះអាង​រួចមកហើយ​ថា ដោយសារ​មូលហេតុ​រៀងៗ​ខ្លួន​ទើប​ពួកគេ​សម្រេចចិត្ត​ដើរចេញ មិនមែន​មានចិត្ត​ច្រណែន​នឹង​តារា​រូប​ណា​នៅក្នុង​ផលិតកម្ម​ឡើយ ៕ BeBe
Image may contain: 2 people, selfie, closeup and outdoorImage may contain: 2 people, people smiling, people standingImage may contain: 1 person, closeup
​ប្រភព :pmhotnews.com