ពត៌មាន​ទាន់​ហេតុការណ៍

Loading...

មិត្តភ័ក្តិ​ស្រី ​៥ ​ប្រភេទ យើង​​មិន​គួរ​យក​ខ្លួន​ទៅ​ពាក់ព័ន្ធ

មាន​មនុស្ស​ច្រើន​ប្រភេទ​ណាស់​នៅ​លើ​លោក​នេះ ​ដែល​អ្នក​ទាំងអស់​គ្នា​នឹង​បាន​ជួប​ប្រទះ​ក្នុង​ឆាក​ជីវិត​របស់​ខ្លួន។ យ៉ាងណាមិញ ​មិត្តភ័ក្ដិ​ទាំង​អស់​នោះ​នឹង​ចូល​មក​ក្បែរ​អ្នក ​ហើយ​មនុស្ស​ស្រី​ភាគ​ច្រើន​ឆាប់​រង​គ្រោះ​ជាង​គេ ប្រសិន​ណា​បើ​អ្នក​មក​នោះ​មាន​បំណង​អាក្រក់។ ខាង​ក្រោម​នេះ​ជា​វិធី​សាស្ត្រ​ខ្លះ​ៗ ​ដើម្បី​មើល​ដឹង​ថា​មិត្ត​ម្នាក់​ហ្នឹង​មិន​គួរ​យក​ខ្លួន​ទៅ​ពាក់ព័ន្ធ៖
១.មិត្ត​ដែល​គ្មាន​ចិត្ត​អាណិត​អាសូរ
មានមិត្ត​ប្រភេទ​នេះ​ ​គ្នា​យើង​ស្រី​ៗ​ត្រូវ​តែ​ច្រាន​គេ​ចោល​ទៅ ព្រោះ​ទៅ​ថ្ងៃ​មុខ​គេ​នឹង​អាច​ធ្វើ​ឱ្យ​យើង​មាន​បញ្ហា​បាន​គ្រប់​ពេល។ គ្មាន​ចិត្ត​អាណិត​អាសូរ គឺ​ជា​សញ្ញា​បញ្ជាក់​ថា​ម្នាក់​នោះ​មិន​ដែល​ខ្វល់​ខ្វាយ​ពី​មិត្តភាព​អ្វី​ទេ។
រូបតំណាង
២.មិត្ត​ដែល​តែងតែ​វាយ​តម្លៃ​លើ​យើង
មនុស្ស​តែងតែ​ធ្វើ​ខុស ប៉ុន្តែ​បើ​ខុស​ចេះ​កែ​គឺ​ជា​រឿង​ល្អ។ ដូច​គ្នា​នេះ​ដែរ បើ​អ្នក​មាន​មិត្ត​មួយ​ថ្ងៃ​ៗ​គិត​តែ​វាយ​តម្លៃ​លើ​អ្នក ​គិត​តែ​ពី​ស្មាន​អីចេះ​ស្មាន​អីចុះ ​នោះ​វា​គ្មាន​ប្រយោជន៍​អី​ដែល​ត្រូវ​ចំណាយ​ពេល​ជាមួយ​គេ​នោះ​ទេ។
៣.មិត្ត​ដែល​តែងតែ​និយាយ​អាក្រក់​ពី​យើង
ជំពូក​នេះ រឹត​តែ​មិន​បាច់​រាប់រក​ទៀត​ហើយ ព្រោះ​បើ​គេ​ចាត់​ទុក​អ្នក​ជា​មិត្ត ​នោះ​គេ​មិន​ទៅ​និយាយ​ដើម​អ្នក​ប្រាប់​អ្នក​ដទៃ​នោះ​ទេ។ គ្មាន​អ្វី​ល្អ​ឡើយ សម្រាប់​ការ​រាប់​អាន​មនុស្ស​ប្រភេទ​នេះ។
៤.មិត្ត​ដែល​បោក​យើងប្រើ​ប្រាស់
ច្បាស់​ណាស់​មិត្តភាព​គឺ​ជា​ការ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ប្រសិន​បើ​ម្នាក់​នោះ​តែងតែ​យក​អ្នក​ទៅ​ជួយ​គេ ដើម្បី​បាន​ផល​ប្រយោជន៍​អ្វី​មួយ​នោះ វា​មិនមែន​ជា​មិត្តភាព​ទៀត​នោះ​ទេ។
៥.មិត្ត​ដែល​មិន​ចេះ​តម្រង់​ទិស
មនុស្ស​តែងតែ​មាន​ខុស​មាន​ត្រូវ ដូច្នេះ​មាន​តែ​មិត្តភក្ដិ​នេះ​ហើយ​ដែល​​តែងតែ​តម្រង់​ទិស​គ្នា​ទៅ​វិញ​ទៅ​មក ​ក្នុង​ន័យ​ជួយ​គ្នា​ជោគជ័យ​ទៅ​ថ្ងៃ​មុខ។ ប្រសិន​ណា​បើ​អ្នក​ជួប​មិត្ត​ដែល​មិន​ខ្វល់​ពី​អ្នក​ហើយ ​ដូច្នេះ​សូម​កុំ​រាប់​អាន​គេ​អី៕

ប្រភព៖ Youqueen   ប្រែ​សម្រួល៖ ទ្រី រ៉ាវី