ពត៌មាន​ទាន់​ហេតុការណ៍

Loading...

កីឡាករ ចាន់ វឌ្ឍនាកា ជួបទុក្ខបាត់បង់លោកតាជាទីស្រលាញ់

​មុននេះបន្ដិចនៅ​រសៀល​ថ្ងៃ​​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ២០១៧នេះ គណនេយ្យហ្វេសប៊ុកកីឡាករជម្រើសជាតិទទួលបានការគាំទ្រខ្លាំង ចាន់ វឌ្ឍនាកា (Chan Vathanaka) បានបង្ហោះសាររៀបរាប់ទុក្ខសោកបាត់បង់លោកតាជាទីស្រលាញ់ខណៈជិតបានទៅប្រទេសជប៉ុន។
កីឡាករ ចាន់ វឌ្ឍនាកា (Chan Vathanaka) បានសរសេរថា «តា​តែង​សួរ​ចៅ​ពេល​ណា​ទៅ​ជប៉ុន​ ម្ដេច​មិន​ចាំ​មើល​ចៅ​លេង​លីក​នៅ​ឆាក​អន្តរជាតិ​​​មួយ​ប្រកួត​សិន​បាន​អត់​ ពេល​នេះ​តា​ទៅ​ចោល​ចៅ​ហើយ​»
សារដ៏ខ្លីមួយ​នេះ​ក៏​បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​មើល​ហើយ​ មាន​ការ​សោកស្ដាយ​និង​រន្ធត់​ចិត្ត​ជាមួយ វឌ្ឍនាកា​ដែរ ដោយ​ខ្លះ​បាន ​Comment ក្នុង​ហ្វេសប៊ុក​របស់​​​ វឌ្ឍនាកា​ ​ថា​ សូម​ចូលរួម​ចែក​រំលែក​ទុក្ខ​ និង​ខ្លះ​ទៀត​បាន​Post រូប​យំ​ផង​ដែរ​៕​​​​​​​​​​​​​​​​​​​​​​