ពត៌មាន​ទាន់​ហេតុការណ៍

Loading...

​ស្រី​ៗ​​​ដឹង​អត់​ ថា​ហេតុ​អី​បាន​គួរតែ​មាន​ដំណើរ​កម្សាន្ត​​ក្រៅ​ប្រទេស​ជាមួយ​​សង្សារ​មុន​ពេល​រៀបការ​?

ពេល​ដែល​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា​ គ្មាន​នរណា​ដែល​ថា​មិន​ចង់​រៀប​ការ​នោះ​ទេ​ តែ​បើ​អាច​មាន​ឱកាស​អ្នក​គួរ​តែ​សាកល្បង​ដើរ​លេង​ក្រៅ​ប្រទេស​ជាមួយ​គ្នា​​បាន​ម្ដង​សិន​មុន​ពេល​រៀប​ការ​ ​ ពីព្រោះ​៖​
@​អ្នក​នឹង​រក​ឃើញ​ថា​គាត់​មាន​ការ​អត់​ធ្មត់​បាន​​​ប៉ុណ្ណា​៖​ ដំណើរ​កម្សាន្ត​គឺ​ជា​រឿង​មួយ​ល្អ​​ដែល​អ្នក​​អាច​យល់​ពី​គាត់​នៅ​ពេល​ដែល​ជួប​បញ្ហា​ ដូចជា​ការ​ខក​ជើង​យន្តហោះ​ ការពិបាក​សម្រប​ខ្លួន​ទៅ​នឹង​វប្ប​ធម៌​ថ្មី តើ​គាត់​មាន​ការ​អំណត់​ចំពោះ​រឿង​នេះ​បាន​កម្រិត​ណា។
@អ្នក​នឹង​អាច​ឃើញ​ពី​ទង្វើ​​របស់​គាត់​៖​​​ អ្នក​នឹង​ឃើញ​ពី​ការ​សកម្មភាព​​របស់​គាត់​នៅ​ពេល​ដើរ​លេង​ តើ​គាត់​សកម្ម​ប៉ុណ្ណា​ក្នុង​ការ​ងើប​ពី​ព្រលឹម​ រៀបចំ​អាហារ​ និង​រក​កន្លែង​ដែល​ត្រូវ​ទៅ​បន្ត​ ឬ​ក៏​គាត់​ជា​មនុស្ស​ដែល​ខ្ជិល​ គេង​រហូត​ដល់​ថ្ងៃត្រង់​ មិន​ចង់​ទៅ​ណា​មក​ណា?​​
@អ្នក​អាច​ឈប់​គិត​ពី​រឿង​ផ្សេង​ៗ​ ហើយ​ភ្ជាប់​ទំនាក់ទំនង​ទៅ​វិញ​ទៅ​មក​៖​​ ប្រហែល​​ជា​ជីវិត​ប្រចាំ​​ថ្ងៃ​មាន​ភាព​ស្មុគស្មាញ​ច្រើន​ ដូច្នេះ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​គឺ​ល្អ​បំផុត​ដែល​អាច​ឲ្យ​អ្នក​មាន​ពេល​សម្រាប់​គ្នា​ពេញលេញ​ដោយ​មិន​បាច់​ខ្វល់​ពី​អ្វី​ទាំងអស់​។
@អ្នក​អាច​បង្កើត​ការ​ចង​ចាំ​ល្អ​ជាមួយ​គ្នា​៖​​ ​ការ​ធ្វើ​បែប​នេះ​អ្នក​អាច​ទទួល​បាន​បទពិសោធន៍​ដ៏​មាន​តម្លៃ​មួយ​ដែល​ល្អ​ជាង​សម្ភារៈ​និយម​រាប់​រយ​ដង។​ អ្នក​អាច​ចែក​រំលែក​អ្វី​ដែល​ថ្មី​ជាមួយ​គ្នា​ បង្កើត​អនុស្សាវរីយ​ជាមួយ​គ្នា​ នោះ​ហើយ​ជា​អំណោយ​ដ៏​ល្អ​បំផុត។
@អ្នក​អាច​ធ្វើ​ការ​ជាមួយ​គ្នា​៖​​ គ្រប់​គ្នា​តែង​មាន​ចំណុច​ខ្លាំង​ និង​​ចំណុច​ខ្សោយ​រៀង​ខ្លួន​ វា​ពិត​ជា​ល្អ​ដែល​អ្នក​អាច​ធ្វើការ​រួម​គ្នា​បាន​ នេះ​ក៏​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា​អ្នក​និង​ គាត់​អាច​រស់​នៅ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ក្រោយ​បាន​ដែរ។
@គាត់​អាច​ជា​មនុស្ស​ម្នាក់​ដែល​ជំរុញ​ឲ្យ​អ្នក​​អាច​ស្គាល់​អ្វី​ដែល​ថ្មី​៖ ពេល​ខ្លះ​អ្នក​អាច​នឹង​មាន​ការ​រារែក​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ថ្មី​ តែ​ដល់​ពេល​ដែល​អ្នក​មាន​គាត់​អ្នក​មាន​អារម្មណ៍​ថា​​កក់​ក្ដៅ​ក្នុង​ការ​ធ្វើ​វា ​ព្រោះ​គាត់​ជា​មនុស្ស​ដែល​យល់​ពី​យើង​ច្រើន។​
@អ្នក​អាច​ពង្រីក​ការ​យល់​ឃើញ​នៃ​ពិភពលោក​​​រួម​គ្នា៖​ អ្នក​អាច​យល់​ពី​អ្វី​ដែល​គាត់​ចង់​បាន ហើយ​គាត់​យល់​ពី​អ្វី​ដែល​អ្នក​ត្រូវ​ការ​ ដូច្នេះ​អ្នក​និង​គាត់​អាច​ស្វែង​យល់​​ពិភពលោក​មួយ​រួម​គ្នា​ដើម្បី​រឹត​ចំណង​ស្នេហ៍​អ្នក​ឲ្យ​កាន់​តែ​ល្អ​។
ប្រភព​៖​ Jamesmsama