ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ក្មេងៗ អត់​ទាន់​ញ៉ាំ​អី​សោះ កុំ​ញ៉ាំ​​ផ្លែ​គូលែន ប្រយ័ត្ន​គ្រោះថ្នាក់​ដល់​ជីវិត

ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាមេរិក និង​ឥណ្ឌា បាន​ឲ្យ​ដឹង​ថា ជំងឺ​ដ៏​អាថ៌កំបាំង​មួយ ដែល​បាន​សម្លាប់​កុមារ​ជាង ១០០​នាក់​ក្នុង​មួយ​ឆ្នាំ នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​បរិភោគ​ផ្លែ​គូលែន ចូល​ទៅ​ក្នុង​ពោះ​ទទេ។
រយៈ​ពេល​ជាង ២​ទសវត្ស​មក​ហើយ ដែល​កុមារ​នៅ​ក្នុង​តំបន់​មួយ​ចំនួន ស្ថិត​ក្នុង​រដ្ឋ Bihar នៃ​ប្រទេស​ឥណ្ឌា បាន​ទទួល​រង​ការ​ប្រកាច់ និង បាត់​បង់​ស្មារតី​មួយ​រំពេច។ បើ​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ ដែល​បាន​ចេញ​ផ្សាយ នៅ​លើ​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ The Lancet បាន​បង្ហាញ​ថា កុមារ​ទាំង​នោះ​បាន​ពុល​ផ្លែ​ឈើ។
ជនរងគ្រោះ​ភាគ​ច្រើន គឺ​ជា​កុមារ​ក្រីក្រ ដែល​រស់​នៅ​ក្នុង​តំបន់​ដាំ​ដំណាំ​គូលែន ក្នុង​ប្រទេស​ឥណ្ឌា ហើយ​បាន​បរិភោគ​ផ្លែ​គូលែន ដែល​ជ្រុះ​នៅ​លើ​ដី​ក្នុង​ចម្ការ។
គួរ​បញ្ជាក់​ថា ផ្លែ​គូលែន ផ្ទុក​ទៅ​ដោយ​ជាតិ​ពុល ដែល​រារាំង​សមត្ថភាព​រាង​កាយ ក្នុង​ការ​ផលិត​គ្លុយកូស (Glucose) និង​មាន​ផល​ប៉ះពាល់​ដល់​កុមារ ដែល​កំពុង​មាន​កម្រិត​ជាតិ​ស្ករ​ទាប​ស្រាប់ ព្រោះ​តែ​មិន​បាន​បរិភោគ​អាហារ​ពេល​ល្ងាច។ ពួក​គេ​ភ្ញាក់​ដឹង​ខ្លួន និង​ស្រែក​នៅ​ពេល​យប់ មុន​ពេល​ទទួល​រង​ការ​ញាក់​ប្រកាច់ និង សន្លប់​បាត់​បង់​ស្មារតី៕

ប្រភព៖ BBC