ពត៌មាន​ទាន់​ហេតុការណ៍

Loading...

តារាសម្តែងស្រី ៣ ដួងទៅបង្អួតសម្រស់នៅម៉ាឡេស៊ី



កាលពីពេល​ថ្មីៗ​នេះ​តារា​សម្តែង​ស្រី ៣ ដួង​បាននាំគ្នា​ទៅ​បង្អួត​សម្រស់​យ៉ាង​ស្រស់ស្អាត​នៅ​ប្រទេស​ម៉ាឡេស៊ី ធ្វើឱ្យមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រិយមិត្ត នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​
Image may contain: 2 people, sunglasses
​តារា​ស្រី​ទាំង ៣ ដួង​នោះ​គឺមាន​កញ្ញា ម៉ាក សែន​សូ​នី​តា ឌុ​ច លីដា និង កញ្ញា នៅ សូ​នី​តា បាននាំគ្នា​ថត​បង្ហាញ​សម្រស់​ដ៏​គួរឱ្យ​ទាក់ទាញ​បំផុត ជាពិសេស​នៅ ពេលដែល​អ្នក​ទាំង ៣ នេះ​ថត​នៅ​ពីមុខ​អគារ KLCC Twin Tower ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ។​
Image may contain: 2 people, selfie, indoor and closeup
​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា នៅ សូ​នី​តា ដែល​បាន​បង្ហោះ​រូបថត​ដោយបាន​ថត​រួមគ្នា​ចំនួន ៤ ប៉ុស្តិ៍​បានបង្ហាញ​ឱ្យឃើញថា តារា​សម្តែង​ស្រី​ដែលមាន សម្រស់​ដ៏​ស្រស់ស្អាត​ស្រដៀង​គ្នា​ទាំង ៣ ដួង​នេះ​បាន​ស្លៀកពាក់​បែប​យុវវ័យ​សម័យថ្មី​ប្លែកៗ​ពីគ្នា​មើលទៅ​ពិតជា​ស្រស់ស្អាត និង គួរឱ្យ​គយគន់​ខ្លាំងណាស់​ជា មួយ​និង​ស្នាមញញឹម​ដ៏​ស្រស់បំព្រង​ដូច​បុប្ផា​បី​ទង​កំពុង​រីក​នៅក្នុង​សួន​យ៉ាង​ដូច្នេះ​ដែរ ។​
Image may contain: 3 people, people standing and outdoor
​តារា​ស្រី​ទាំង ៣ ដួង​នេះ​មិនបាន​បញ្ជាក់ថា ពួកគេ​ហោះ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី នាពេលនេះ​គឺ​ដើម្បី​ដើរ​កម្សាន្ត​ជាមួយគ្នា រឺ ក៏​ដើម្បី​ទៅ​បំពេញការងារ​សិល្បៈ នោះទេ តែ​ទោះជា​យ៉ាងណាក៏ដោយ​ប្រិយមិត្ត​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភាគច្រើន​បាន​សរសើរ​អ្នក​ទាំង ៣ ថា ស្រស់ស្អាត និង គួរឱ្យ​ស្រឡាញ់ ៕ យ៉ា​នុ​
Image may contain: one or more people, people standing, skyscraper, tree and outdoorImage may contain: 4 people, people smiling, people standing and outdoorImage may contain: one or more people, people standing, skyscraper and outdoorImage may contain: one or more people, people standing and outdoor
ប្រភព : pmhotnews.com