ពត៌មាន​ទាន់​ហេតុការណ៍

Loading...

តារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត ក្លាយជាភិក្ខុសង្ឃហើយ



ដូច​ការគ្រោងទុក​ដោយ​នៅ​ថ្ងៃទី ១ កុម្ភៈ ២០១៧ នេះ លោក ណូយ វ៉ាន់ណេត បាន សាង​ផ្នួស និង​ក្លាយជា​ភិក្ខុសង្ឃ​ហើយ ។​ ​តារាចម្រៀង ជើងចាស់​ដែល ពោរពេញ​ដោយ​ទឹកដម​សំឡេង ដ៏​លន្លង់លន្លោច លោក ណូយ វ៉ាន់ណេត ដែលជា​ម្ចាស់​បទ «​សម្រស់​បុប្ផា​កំពង់ធំ​» ហើយ​អ្នកខ្លះ​ចាំ​ថា​លោក​ធ្លាប់​ច្រៀង​បទ «​បង​ស្ម័គ្រ អា​មួយ​គា​» ឡើង​ល្បី​ស្រាប់តែ​ថ្ងៃទី ១ កុម្ភៈ ២០១៧ នេះ បានសម្រេច​ចិត្ត ចាក​ចេញពី​ជីវិត សិល្បៈ ទៅ​ចាប់យក​ព្រះធម៌ ដើម្បី​ភ្ជាប់​និស្ស័យ ជាមួយ ព្រះពុទ្ធសាសនា ។​
Image may contain: 5 people
​តារាចម្រៀង​ជើងចាស់ និង​ជា​គ្រូ​ចម្រៀង​មួយរូប ដែល​ធ្លាប់​បង្ហាត់បង្រៀន និង​មានកូន​សិស្ស​ជា ច្រើន បាន​ដើរ​លើ វិថី​សិល្បៈ​មួយ​នេះ អស់​រយៈកាល​ជា​យូរ​មកហើយ​តែ ពេលនេះ​លោក ក៏បាន សម្រេចចិត្ត ទៅ​សាង​ព្រះ​ផ្នួស បួស​សងគុណ​ម្តាយ ព្រមទាំង​ដើម្បី​ភ្ជាប់​និស្ស័យ ជាមួយ​ព្រះ ដែល​នឹង​ធ្វើឡើង នៅ​ដើមខែ​កុម្ភៈ​នេះ​តែម្តង ។​ ​គេ​មិនទាន់​ទទួលបាន​ការបញ្ជាក់​ពី​រូបលោក​នៅឡើយ ទេ​ថា តើ​លោក និង​សាង​ព្រះ​ផ្នួស ដោយ បោះបង់ចោល ជីវិត​ជា​អ្នកសិល្បៈ រៀងរហូត ឬ​លោក​នឹង​ត្រលប់​មកវិញ នៅពេលណា​នោះទេ​? ។​
Image may contain: 2 people, closeup
​ពិធី សាង​ព្រះ​ផ្នួស​របស់ តារាចម្រៀង​ជើងចាស់ លោក ណូយ វ៉ាន់ណេត បាន​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៧ ស្ថិតនៅ​វត្ត​និគ្រោធ​វ័​ន្ត ហៅ​វត្ត​គល់​ទទឹង សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ ​ស្របពេល​នៃ​ការ​សាង​ព្រះ​ផ្នួស​របស់ លោក ណូយ វ​ណេ្ណ​ត នោះ​ក៏មាន​កូនប្រុស​របស់លោក ម្នាក់​ដែរ​គឺ​ឈ្មោះ ណូយ វ៉ាន់​នាត បានសម្រេច​ចិត្ត​បួស តាម​លោកឪពុក​របស់ខ្លួន​ផងដែរ ៕ ដេវីត​
Image may contain: 3 people, people standing and indoorImage may contain: 3 people, people standing, tree and outdoorImage may contain: 2 people, text