ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ស្រី​ៗ​​បើ​ចង់​ឲ្យ​មុខមើល​ទៅ​ឃើញ​រាង​អក្សរ V គួរ​ធ្វើ​សក់​ម៉ូដ ៧ បែប​នេះ


នារីដែលមានទម្រង់មុខមូល ឬម៉ាប់ៗ បើចង់ឲ្យមើលទៅឃើញរាងអក្សរ V គួរធ្វើសក់ម៉ូដ ៧ បែបដូចខាងក្រោមនេះ៖
១.ពុះចំហៀង៖ធ្វើម៉ូដសក់ពុះចំហៀង ហើយមូលរួញភ្លឺធំៗបែបនេះ ធ្វើឲ្យមុខអ្នកតូចជាងមុន។ ស្ទីលសក់នេះអាចលាក់បាំងទម្រង់មុខអ្នកបានយ៉ាងល្អបំផុត។

២.ពុះកណ្ដាល៖នេះក៏ជាម៉ូដពិសេសដែលអាចជួយស្រីៗដែលមានទម្រង់មុខមូល អាចផ្លាស់ទៅជាទម្រង់មុខស្លីមបានដែរ។


៣.សក់ត្រង់៖អ្នកគួរគៀបសក់ត្រង់ និងមានទម្លាក់សក់ខាងមុខមកបន្តិច ព្រោះអាចឲ្យផ្ទៃមុខអ្នកស្រឡូនទៅតាមសក់ទម្លាក់មកនោះ។៤.សក់សេះ៖អ្នកដែលមានសក់ក្រាស់ កាត់សក់ម៉ូដនេះ អាចជួយឲ្យទម្រង់មូល ទៅជាមុខ V យ៉ាងល្អឥតខ្ចោះ។៥.សក់ខ្លីក្ដោបក៖ប្រសិនបើអ្នកចង់ឲ្យមុខមើលទៅឃើញរាងអក្សរ V នោះ គួរតែកាត់សក់រះខ្លីត្រឹមកញ្ចឹងក។ ព្រោះពេលសក់ក្ដោបត្រឹមក ក៏ក្ដោបទាំងផ្ទៃមុខ និងឃើញមុខតូចជាងមុនផងដែរ។៦.សក់ខ្លី៖ម៉ូដមួយនេះស្រដៀងគ្នានឹងម៉ូដទី ៥ ដែរ គ្រាន់តែមានសភាពវែងជាងបន្តិច ហើយមានសភាពស្មើគ្នាទាំងអស់។
៧.ចង់សក់ឲ្យខ្ពស់៖ចងសក់អ្នកឲ្យខ្ពស់ ហើយបួងឡើងលើ ដើម្បីឲ្យឃើញទម្រង់មុខពេញរបស់អ្នកទាំងអស់ ហើយទម្លាក់សក់សេះខាងមុខមក រឹតតែឃើញមុខតូចជងមុនថែមទៀត។


 ប្រភព៖ khmerscoop