ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ផ្លូវ​ការ! ​ម៉ៅ​ ហាជី​ ​ក្លាយ​ជា​សមាជិក​ថ្មី​របស់​Town​ជា​មួយ​ចម្រៀង​ថ្មី​ រៀន​សាលា​ណា? (មានវីដេអូ)



​ជា​ចុង​ក្រោយ​​​​​តារាចម្រៀង​ ម៉ៅ ​ហាជី ក៏​បាន​ក្លាយ​ជា​សមាជិក​ថ្មី​របស់​ផលិត​កម្ម Town ជាផ្លូវការ ​បន្ទាប់​ពី​ផលិតកម្ម​នេះ បាន​បង្ហោះ​វីដេអូ​ចម្រៀង​របស់​លោក​ ម៉ៅ​ ហាជី ​នៅ​ប្រមាណ​ជាង​១​ម៉ោង​មុន​នេះ​ ​ជា​មួយ​នឹង​សំណេរ​ថា “បន្ទាប់​ពី​ហត់​នឿយ​ការងារ​ពេញ​មួយ​ថ្ងៃ នៅ​ពេល​នេះ​ផលិតកម្ម ថោន សូម​នំា​អារម្មណ៍​បង​ប្អូន​មក​ស្ដាប់​កម្សាន្ត ចម្រៀង​មួយ​បទ​ពី​សមាជិក​ថ្មី​គឺ​លោក ម៉ៅ ហាជី នូវ​បទ៖ រៀន​សាលា​ណា?”។ ​


ក្នុង​វីដេអូ​ចម្រៀង ​ម៉ៅ ហាជី ក៏បាន​និយាយ​ថា ក្នុង​ឆ្នាំ​២០១៧​នេះ លោក​និង​មាន​បទ​ចម្រៀង​ សូឡូ ដំបូង​ក្នុង​ផលិត​កម្ម​ថោន។​​ លោក​បន្ត​ថា បទ​នេះ​មិន​ទាន់​ចេញ​លក់​នោះទេ​ ប៉ុន្តែ​បងប្អូន​អាច​ស្តាប់​ Full Song បាន​! ដែល​នេះ​កាន់តែ​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​ពិតជា​​ក្លាយ​ជា​សមាជិក​ថ្មី របស់​ផលិតកម្ម​ថោន ​ប្រាកដ​មែន។
គួរ​បញ្ជាក់​ថា លោក​ម៉ៅ ហាជី គឺ​ជា​បេក្ខជន​ក្នុង​កម្មវិធី Cambodia Idol រដូវ​កាល​ទី​១ របស់​ស្ថានីយ​ទូរទស្សន៍ ហង្សមាស លោក​​ជា​បេក្ខជន​ម្នាក់​ដែល​មាន​ប្រជាប្រិយភាព​មិន​ចាញ់ លោក នី រតនា ដែល​ជា​ម្ចាស់​ពាន​ក្នុង​រដូវ​កាល​នោះ​ប៉ុន្មាន​នោះ​ទេ  ​ក្រោយ​បញ្ចប់​ជាមួយ​នឹង​លទ្ធផល​បាន​ត្រឹម​ជើង​ឯក​រង​មិន​យូរ​ប៉ុន្មាន​ ស្រាប់​តែ​លេច​លឺ​រឿង​ល្អក់​កករ​ រវាង​លោក​ជាមួយ​ ផលិតកម្ម​រស្មី​ហស្ស​មាស​ និង​ផលិតកម្ម​ថោន​ ទាក់ទងរឿងការកុងត្រាជាមួយ ថោន ។​ តែ​ពេល​នេះ​ច្បាស់​ណាស់​ថា លោក​បាន​ក្លាយ​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ថោន​ពិតប្រាកដ​៕