ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ចង់ដឹងទេថា ពិធីមង្គលការរបស់ Rain ចំណាយអស់ប៉ុន្មាន?



តួឯក​ប្រុស​ដ៏​ល្បីឈ្មោះ​របស់​ប្រទេស​កូរ៉េ Rain ដែល​ទើបតែ​រៀបការ​ថ្មីថ្មោង​ជាមួយ​នាង Kim Tae Hee ពោលគឺ​ពួកគេ បាន​ក្លាយជា​គូស្នេហ៍​ដែលមាន​ទ្រព្យសម្បត្ដិ​ច្រើនជាងគេ នៅក្នុង​រង្វង់​សិល្បៈ​កូរ៉េ ។
​យ៉ាងណាមិញ វា​ប្រហែលជា​ធ្វើឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ហើយ បន្ទាប់ពី​បានដឹង​នូវ​ចំនួន​ទឹកប្រាក់​ដែល​ចំណាយ​ក្នុង​ពិធីមង្គលការ​របស់​អ្នក​ទាំងពីរ ។ យោងទៅតាម​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​កូរ៉េ​បានឱ្យដឹងថា ចំនួន​ទឹកប្រាក់​ដែល​ចំណាយ​ក្នុង​ថ្ងៃ​មង្គលការ​របស់ Rain និង​នាង Kim Tae Hee គឺ​ត្រឹមតែ ១.៣ លាន​វ៉ុ​ន (១១១៦ ដុល្លារ​អាមេរិក​) តែប៉ុណ្ណោះ ។
Image may contain: 1 person, wedding
​គួរបញ្ជាក់​ផងដែរ​ថា បើ​យើង​សង្កេតមើល​តារា​ល្បីៗ​មួយចំនួន​ដូចជា តារា​រ៉េ​ប Kanye West និង​នាង Kim Kardashian បាន​ចំណាយ​ប្រាក់​ច្រើន​ទៅលើ​ថ្ងៃ​មង្គលការ រហូតដល់ ១២ លាន​ដុល្លារ​អាមេរិក​ឯណោះ ៕ បញ្ញា (​ប្រភព​៖ koreaboo)

Image may contain: one or more people and people standingImage may contain: 2 people, people smiling, people standingImage may contain: 2 peopleImage may contain: 2 people, people standing
ប្រភព pmhotnews.com