ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ក្តៅៗ ! តារាចម្រៀងកូរ៉េ Rain ប្រកាសរៀបការខែក្រោយ



តារាចម្រៀង​ប្រុស Rain ល្បីឈ្មោះ​របស់​ប្រទេស​កូរ៉េ បានប្រកាស​ជា​ផ្លូវការ​ថា នឹង​រៀបការ​ជាមួយ​តារា​សម្តែង​ស្រី Kim Tae Hee នៅ​ខែកុម្ភៈ​ឆ្នាំនេះ ។
​យោងទៅតាម​ប្រភព​សារពត៌មាន​កូរ៉េ Ilgan Sports បានឱ្យដឹងថា ពួកគេ​ទាំងពីរ​គ្រោង​នឹង​រៀបការ​មង្គលការ​នៅ​ថ្ងៃទី ១៩ កុម្ភៈ​ខាងមុខនេះ នៅឯ​វិហារ​កាតូលិក បន្ទាប់ពី​ពួកគេ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា តាំងពី​ឆ្នាំ ២០១២ ។
គួរបញ្ជាក់​ផងដែរ​ថា តារា​សម្តែង​វ័យ ៣៤ ឆ្នាំ​រូបនេះ ធ្លាប់មាន​ការបដិសេធ​ម្តង​រួចមកហើយ ដែល​សារពត៌មាន​ផ្សេងៗ​បាន​ចុះផ្សាយ​ថា ពួកគេ​នឹង​រៀប​អា​ពា​ពិពាហ៍​នៅ​ចុងឆ្នាំ ២០១៥ ប៉ុន្តែ​វា​មិនមែនជា​ការពិត​ឡើយ ។ ​
ទោះជា​យ៉ាងណាក្តី ពេលនេះ Rain និង Tae Hee បានប្រកាស​ជា​ផ្លូវការ​ហើយ អំពី​មង្គលការ​របស់​អ្នក​ទាំងពីរ​ដែល​គ្រោង​ធ្វើ​នៅ​ខែក្រោយ​នេះ ៕ បញ្ញា ( ប្រភព koreaboo )