ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ក្រសួងវប្បធម៌អោយទូរទស្សន៍ PNN ផ្អាកផ្សាយរឿងភាគ “ភក្តីស្នេហ៍ទ្វេភព” របស់ខ្លួនព្រោះបានរំលោភស្នាដៃនិពន្ធនៃរឿង “ទុំទាវ”

15202503_735207896635603_1697461636728579363_n

មុននេះបន្តិច ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើការប្រកាសមួយជូនដំណឹងទៅកាន់ស្ថានីយ៍ទូរទស្សន៍ PNN អោយធ្វើការផ្អាកការចាក់បញ្ចាំងរឿងភាគរបស់ខ្លួន ដែលមានចំណងជើងថា “ភក្តីស្នេហ៍ទ្វេភព” ដោយសារតែរឿងភាគមួយនេះបានរំលោភលើស្នាដៃនិពន្ធអក្សរសីល្ប៍ខ្មែរ គឺរឿង ទុំទាវ ។ ការចេញសេចក្តីជូនដំណឹងនេះបានធ្វើឡើងកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៧ មកម្លេះ។
តាមការបង្ហោះផ្សាយនៅលើ Facebook របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបរាប់ថា៖ លិខិតស្នើផ្អាកជាបណ្តោះអាសន្នលើការចាក់ផ្សាយស្នាដៃភាពយន្តភាគទូរទស្សន៍រឿង ភក្តីស្នេហ៍ទ្វេភព របស់ស្ថានីយ៍ទូរទស្សន៍ភី.អិន.អិន ដែលបានរំលោភលើសិទ្ធិសីលធម៌របស់អ្នកនិពន្ធនៃស្នាដៃអក្សរសីល្ប៍ខ្មែរ រឿង ទុំទាវ !
Screen Shot 2017-01-24 at 10.24.35 PM16114997_1238311986251280_7949702565829656936_n15391113_738979676258425_5807340196214908855_n15873273_754909314665461_3429708731692971050_n15894628_1334183339936031_7058887494048829073_n15966275_757930987696627_2911184440675194388_n