ពត៌មាន​ទាន់​ហេតុការណ៍

Loading...

Nokia 8 ប្រើឈីប Snapdragon 835 បង្ហាញខ្លួន ៖ នេះហើយគឺជាកំពូលស្មាតហ្វូនរបស់ Nokia (មានវីដេអូ)



ក្រោយពីស្មាតហ្វូនលំដាប់មធ្យម Nokia 6 លេចមុខ មានមនុស្សជាច្រើនឆ្ងល់ថា តើកំពូលស្មាត

ហ្វូនរបស់ Nokia សម្រាប់ឆ្នាំនេះ គឺជាស្មាតហ្វូនមួយណា? ចម្លើយគឺ Nokia 8។នៅក្នុងវីដេអូមួយ ថ្មីៗនេះ បានបង្ហើបឱ្យដឹងអំពីព័ត៌មាន ក៏ដូចជារូបភាពដំបូងស្ដីអំពី Nokia 8 ដែលជាស្មាតហ្វូនមួយត្រូវបានគេជឿថា នឹងប្រើឈីប Snapdragon 835 ។ ប៉ុន្តែ Nokia 8 នៅមានព័ត៌មានគួរឱ្យចាប់អារម្មណ៍ផ្សេងទៀត។

គេហទំព័រ Gizchina ថែមទាំងបានឱ្យដឹងថា Nokia 8 នឹងត្រូវបានបំពាក់កាមេរ៉ា 24 MP ដែល

មានសមត្ថភាពទប់ទល់នឹងរំញ័រអុបទិច OIS និងទប់ទល់រំញ័រឌីជីថល EIS។ព័ត៌មានក្រៅពីនេះរបស់ Nokia 8 រួមមាន អេក្រង់ 5.7 inch Super AMOLED រីសូលូសឹន 2K, អូប៉ាល័រភ្លោះនៅផ្នែកខាងមុខ, កាមេរ៉ាមុខ 12 MP, អង្គចងចាំក្នុង 128 GB និងដំណើរការដោយAndroid 7.0។ ទាំងនេះ គឺជាព័ត៌មានគួរឱ្យចាប់អារម្មណ៍ មែនទេមិត្តអ្នកអានទាំងឡាយ?តាមគម្រោង Nokia 8 នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2017 ដែលនឹងត្រូវធ្វើឡើងនៅ
ខែកុម្ភៈខាងមុខ សូមអញ្ជើញតាមដានទាំងអស់គ្នា!
ប្រភព ៖​ camnews