ពត៌មាន​ទាន់​ហេតុការណ៍

Loading...

កាម៉េរ៉ា M10 ជំនាន់ថ្មីរបស់ Leica ថ្លៃដល់ម្លឹង !



កា​ម៉េ​រ៉ា Leica M9 ត្រូវបាន​បង្ហាញ​ដំបូង​កាលពី​ឆ្នាំ ២០០៩ ហើយ​គេ​មិន​នឹកស្មានថា វាទ​ទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​នោះទេ ហើយ​ថ្មីៗ​នេះ​ក្រុមហ៊ុន​បានប្រកាស​ជា​ផ្លូវការ​នូវ​ម៉ូ​ឌែ​ល​ជំនាន់​ថ្មី គឺ Leica M10 ដែលជា​កា​ម៉េ​រ៉ា​ឌីជីថល​ជំនាន់​ថ្មី​ចុងក្រោយ ។
​សម្រាប់​អ្នក​ចាប់ផ្តើម​ប្រើប្រាស់​កា​ម៉េ​រ៉ា​នេះ​ដំបូង គេ​ពិតជា​មិនបាន​ដឹង​នូវ​ចំណុច​ខុសគ្នា​ពី​ម៉ូ​ឌែ​ល​មុន​ទេ តែ​ចំពោះ​អ្នក​ធ្លាប់ប្រើ​ម៉ូឌែ​ល​មុន​រួចហើយ គេ​ប្រាកដជា​ដឹង​ជាមិនខាន ។ រចនាបទ​កា​ម៉េ​រ៉ា​នេះ​នៅ​រក្សា​ទ្រង់ទ្រាយ​ដដែល ប៉ុន្តែ​ក្រុមហ៊ុន​បានសម្រេច​ធ្វើការ​កាត់បន្ថយ​ទំងន់​អោយ​ស្រាល​ជាង​មុន​ប្រមាណ​ជា ២០ ក្រាម ដែល​ធ្វើអោយ​វា​មាន​រូបរាង​ស្រាល​និង​ស្តើង​ជាង​ម៉ូ​ឌែ​ល Leica ទាំងអស់ ។
Image may contain: camera
​កម្រិត​ថតរូប​ភាព​បាន​ទំហំ ២៤ មេ​ហ្គា​ភិ​ច​សែ​ល ប្រើ​អង្គ​ដំណើរការ​ជំនាន់​ថ្មី​ប្រភេទ Maestro II , ទំហំ​ថត 5fps , អេក្រង់ LCD ទំហំ 1.04M-dot មាន​ទំហំ Viewfinder ធំ​ជាង​មុន ​, អាច​ការពារ​ធន់​នឹង​អាកាសធាតុ និង​មាន​បំពាក់ Wi-fi មកជា​មួយ​ស្រាប់ ។
Image may contain: camera
​ទោះជា​យ៉ាងនេះ​ក្តី ដោយសារ​រូបរាង​ស្តើង និង តូច​ជាង​មុន ហើយ​មាន​មុខងារ​បន្ថែម​មួយចំនួន​នោះ ទើប​ថាមពល​ថ្ម​ត្រូវ​កាត់បន្ថយ​តូច​ជាង​មុន​បន្តិច ដូច្នេះ​អ្នក​ត្រូវធ្វើ​ការបិទ​និង​បើក​អោយបាន​ញឹកញាប់​នៅពេល​ឈប់​និង​ចាប់ផ្តើម​ថត​ម្តងៗ ដើម្បី​សន្សំ​ថាមពល ។ អ្វីដែល​គួរអោយភ្ញាក់ផ្អើល​នោះ គឺ​វា​មានតម្លៃ​ប្រមាណ​ជា ៦៥៩៥ ដុល្លារ​អា​មេ​រិច ៕