ពត៌មាន​ទាន់​ហេតុការណ៍

Loading...

កម្មករជាង៤០នាក់ដួលសន្លប់នៅ​រោងចក្រ LONG LEAD បណ្ដាលមកពីឆេះ​ជ័រ​នៅ​ម៉ាស៊ីន​ផលិតកម្ម

​កំពង់ឆ្នាំង ៖ នៅវេលា​ម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះនៅ​ភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង មាន​ករណីឆេះ​ជ័រ​នៅ​ម៉ាស៊ីន​ផលិតកម្ម​រោងចក្រ LONG LEAD បណ្ដាលអោយ​កម្មករដួលសន្លប់​ជា​បន្ដ បន្ទាប់​រហូតដល់​ជាង៤០នាក់។ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ និង​ព្យាបាល​នៅ​គ្លី​និ​ច តែ វណ្ណា៕