ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ស្ងាត់ៗ ស្រាប់តែតារាចម្រៀងថៃ គឺនាង Katreeya មកកម្ពុជា ធ្វើឱ្យ…(មានវីដេអូ)



ប្រិយមិត្ត​ប្រហែលជា​មិនទាន់​ភ្លេច​តារាចម្រៀង​មួយរូប​ប្រចាំ​ប្រទេស​ថៃ នាង កាត់​ថា (Katreeya) ដែល​ធ្លាប់បាន​ឆក់យក​ដួងចិត្ត​អ្នកគាំទ្រ​កម្ពុជា​ម្តង​រួចមកហើយ​តាមរយៈ​រឿង «​ស្រី​តូច​ចង្កៀង​កែវ​» ទេ​មើលទៅ ដោយពេល​ថ្មីៗ​នេះ​ស្រាប់តែ​គេ​ឃើញ​នាង​មក​បង្ហាញ​វត្តមាន​ក្នុងប្រទេស​កម្ពុជា បង្ក​ការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​ជាច្រើន ។​
​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានីយទូរទស្សន៍ PNN បាន​បង្ហោះ​ឱ្យដឹងថា តារាចម្រៀង​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ នាង កាត់​ថា (Katreeya) គឺ​បានមក​កម្ពុជា ដើម្បី​ចូលរួម​សម្តែង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី Anchor Fun Zone Concert ដែល​ការបង្ហាញ​វត្តមាន​លើ​ឆាក​តន្ត្រី​នោះ បានធ្វើឱ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​ស្ងាត់ៗ​ស្រាប់តែ​គេ​ឃើញ​នាង​លេចមុខ​ក្នុង​កម្មវិធី​ខាងលើ​ដោយ​មិនបាន​ដឹងថា​នាង​មកដល់​កម្ពុជា​តាំងពី​ពេលណា ។
​បន្ទាប់ពី​មកដល់​កម្ពុជា​ស្ងាត់ៗ​រួចមក តារាចម្រៀង​ថៃ​រូបនេះ​បាន​ទាញយក​ចំណាប់អារម្មណ៍​ជាថ្មី​ម្តងទៀត​តាមរយៈ​ការ​បង្ហើរ​សំនៀង​លើ​ឆាក​តន្ត្រី​ខាងលើ ដោយ​នាង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រិយមិត្ត​ដែល​ទស្សនា​ផ្ទាល់​នៅ​ទីនោះ ។ ជាមួយ​សំឡេងគាំទ្រ​នោះ តារាចម្រៀង​ថៃ នាង កាត់​ថា (Katreeya) ក៏បាន​បង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ​ចំពោះ​ការគាំទ្រ និង ការស្វាគមន៍​ដ៏​កក់ក្តៅ​ពី​សំណាក់​ប្រិយមិត្ត​កម្ពុជា​ផងដែរ ។​

ខាងក្រោម​នេះ​ជា​វីដេអូ​នៃ​ការសម្តែង​របស់​តារាចម្រៀង កាត់​ថា (Katreeya) បាន​ច្រៀង​ក្នុង​កម្មវិធី​ខាងលើ សូម​ទស្សនា​ដូចតទៅ ៖