ពត៌មាន​ទាន់​ហេតុការណ៍

Loading...

អ្នកឧកញ៉ា ហុង ពីវ ប្រកាសដំណឹងចាប់ខ្លួនបុគ្គលិកអាយធី (IT) ម្នាក់ដែលលួចលុយ និងឡានរបស់ក្រុមហ៊ុន Highlander បើអ្នកណាចាប់បាននឹងជូនសុគន់ចំនួន៥,០០០ដុល្លា

មុននេះបន្ដិចគណនេយ្យហ្វេសប៊ុកមានឈ្មោះ Oknha Hong Piv អ្នកឧកញ៉ា ហុង ពីវ បានបង្ហោះសេចក្ដីជូនដំណឹងប្រកាសចាប់ខ្លួនបុគ្គលិកអាយធីម្នាក់ដែលលួចលុយ និងឡានរបស់ក្រុមហ៊ុន Highlander ០៩ ពណ៌ស ដែលមានស្លាកលេខ ភ្នំពេញ 2AD-2898 ។ អ្នកឧកញ៉ាបន្ដថា បើអ្នកណាចាប់បាននឹងជូនសុគន់ជាទីគាប់ចិត្តចំនួន៥,០០០ដុល្លា។
​សូមរីករាយអានសេចក្ដីជូនដំណឹងទាំងស្រុងដូចខាងក្រោម៖
​ដំណឹងប្រកាសចាប់ខ្លួនជូនរង្វាន់៥,០០០ដុល្លា
«​ជនខិលខូចឈ្មោះ តាន់ តុលា ជាអតីតបុគ្គលិកអាយធី (IT) មានអាយុ២៩ឆ្នាំ កម្ពស់ ១.៨០សម បានលួចលុយ និងឡានរបស់ក្រុមហ៊ុន Highlander ០៩ ពណ៌ស ដែលមានស្លាកលេខ ភ្នំពេញ 2AD-2898 បើបងប្អូនបានឃើញជនដូចរូបខាងលើសូមផ្ដល់ព័ត៌មានតាម Tel: 092 633 382 / 088 88 72 888 ព័ត៌មានដែលឈានដល់ការចាប់ខ្លួនក្រុមហ៊ុននឹងជូនរង្វាន់៥,០០០ដុល្លា សូមអរគុណ ៕»