ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ទូរស័ព្ទ​ iPhoneស៊េរី​ទំនើប​ ​ជិត​២០០​គ្រឿង ​ត្រូវ​គយ​ឆ្មក់​ចាប់​លើក​ទូក​​​​ខេត្តព្រះសីហនុ



ខេត្ត​ព្រះសីហនុ​ ៖​ ទូរស័ព្ទ​ដៃ​សេរី​ទំនើប​ៗ ​រួម​នឹង​គ្រឿង​អេទ្បិចត្រូនិច​ជា​ច្រើន​​គ្រឿង​​ត្រូវ​បាន​គយ​ចល័ត ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ​ឆ្មក់​​ចាប់​បង្ក្រាប​បាន​នៅ​លើ​​​លើ​ទូក​លេខ ​កក ​8223​ ​​នៅ​ចំណុច​ក្នុង​ផែ​គមនាគមន៍​(ផែ​ឡើង​ទំនិញ​ទំនប់​រលក​) កាល​រសៀល​ពី​ថ្ងៃ​២០ ​ខែ​មករា ​ឆ្នាំ​២០១៧ ​ម្សិលមិញ​។​
យោង​តាម​​សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា ការ​ឆ្មក់​បង្ក្រាប​​ដែល​មាន​ការ​ចូលរួម​ពី​សមត្ថកិច្ច​ចម្រុះ​​នេះ ​​បង្ក្រាប​បាន​​ទំនិញ​គេច​ពន្ធ​ចំនួន​១៣​កេស​ ក្នុង​នោះ​​រក​ឃើញ​ទំនិញ​​ iPhone7 Plus(128GB)ពណ៌​ខ្មៅ​ចំនួន​ ១០០​គ្រឿង​ iPhone 6Plus (16GB) ​៨០​គ្រឿង​ iPhone 6​(16GB)​​ ១០​គ្រឿង​ ទូរស័ព្ទ​ថ្មី​ម៉ាក​ Huawel Mate​ 9​ ចំនួន​២២​គ្រឿង ​ទូរស័ព្ទ​ថ្មី​ម៉ាក​ Sony Xperia ​៥០​គ្រឿង​​ Laptop​ Yoga​ book with Windows ​ម៉ាក​Lenovo​ ១៥​ គ្រឿង​ Iwatch Series1ចំ​នួន ៦០​ រាយ​ Iwatch Series​2ចំនួន ​៥៣​​រាយ​ ។
​Wireless ​Speaher​ Enceinte​ SasnsFil ​ចំនួន ០៥​ ប្រអប់​ ១០​ រាយ (១​ ប្រអប់​ ០២​ រាយ)​​ កាស​ស្តាប់​ត្រចៀក ​Samsung ​Gear​ Iconx ​ចំនួន​ ១០​ រាយ​ កាស​ស្តាប់​ត្រចៀក​ Beats ​Solo3 ​wireless​ ​១០​ រាយ​​​ស្រោម​ទូរស័ព្ទ​ម៉ាក ​Samsung ​Galaxy​ S7​ Edge​ ២១​ ប្រអប់ (១​ប្រអប់​=​ ១០​ រាយ​)=​  ២១០​រាយ និង​កាបូប​ដាក់​ Computer​ (Yoga​ book ​sleeve​) ​១២​ រាយ៕ ផ្ដល់សិទ្ធិដោយ៖ Kqube