ពត៌មាន​ទាន់​ហេតុការណ៍

Loading...

គន្លឹះ​ពិសេស ៥ស្នៀត​​​លើ iPhone ប្រាប់​ដោយ​បុគ្គលិក​ Apple ផ្ទាល់ ធានា​មិន​សូវ​មាន​អ្នក​ដឹង



វា​ពិត​ជា​ពិសេស ដែល​បុគ្គលិក​ក្រុមហ៊ុន Apple បាន​ចេញ​មក​បង្ហាញ​គន្លឹះ iPhone ពិសេសៗ ដល់​អ្នក​អតិថិជន​របស់​ខ្លួន​ផ្ទាល់​បែប​នេះ។ គន្លឹះ និង​តិចនិក​ប្រើប្រាស់​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ នឹង​ផ្ដល់​អត្ថប្រយោជន៍ ក៏​ដូច​ជា​បទពិសោធន៍​បន្ថែម​សម្រាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប iPhone បច្ចុប្បន្ន។ តោះ​ទៅ​ស្វែងយល់​ជាមួយ​គ្នា៖


១) ប្រសិន​អ្នក​មាន iPhone 6s ឬ iPhone នេះ​ជា​វិធី​យ៉ាង​ងាយស្រួល​បំផុត​ក្នុង​ការ លួច​ឆ្មក់​មើល​ផែនទី ចេញពី​កម្មវិធី Message






តើ​កំពុង​ជួប​មិត្ត​របស់​អ្នក​ឬ? ការ​ប្រើ 3D Touch គឺ​មាន​ភាព​ងាយស្រួល​សម្រាប់​ការ​ស្វែងរក​ទីតាំង ដោយ​មិន​ចាំបាច់​ចេញ​ពី​កម្មវិធី Message ​នៅ​លើ iPhone នោះ​ទេ។ នេះ​ជា​របៀប​ប្រើ៖

-​ចុច​លើ​អាស័យដ្ឋាន (address) នៅ​ក្នុង​កម្មវិធី Message

-ចុច Hold ទៅ​លើ​ទីតាំង​ដែល​អ្នក​ចង់​មើល​ផែនទី

-​ចុច Hold និង​អូស (swipe) ដើម្បី​ទទួល​បាន​ទីតាំង

២) អ្នក​មិន​ចាំបាច់​ត្រូវការ ម៉ាស៊ីន​ស្កេន (scanner) ដើម្បី​គូស​ហត្ថលេខា​លើ​ឯកសារ​នៅ​លើ​ទូរស័ព្ទ iPhone នោះ​ទេ





+​របៀប​ចុះ​ហត្ថលេខា​នៅ​លើ Attachment ក្នុង​សេវាកម្ម​អ៊ីមែល ​លើ​ទូរស័ព្ទ iPhone

-​ចុច Tap និង hold ​លើ attachment នោះ​ដើម្បី​បើក Share sheet

-​ចុច​លើ Markup ​ហើយ Reply

-​ចុច​លើ​រូប​សញ្ញា ស៊ីញ៉េ ដូច​ក្នុង​រូប ដើម្បី​បញ្ចូល​ហត្ថលេខា​របស់​អ្នក

-​ចុះ​ហត្ថលេខា រួច​ហើយ​ចុច​លើ Done ដើម្បី​បញ្ចូល​ទៅ​លើ​ឯកសារ​របស់​អ្នក

៣) តើ​អ្នក​ត្រូវការ មុខងារ​គ្រប់គ្រង​កាមេរ៉ា​ច្រើន​ជាង​បច្ចុប្បន្ន​មែន​ទេ? នេះ​ជា​របៀប៖




+​តើ​អ្នក​ចង់​ប្រែក្លាយ iPhone របស់​អ្នក​ជា​កាមេរ៉ា​មាន​សមត្ថភាព និង​ជំនាញ​ខាង​ថតរូប​ឬ​ទេ? សូម​សាកល្បង​គន្លឹះ​ទាំង​នេះ ដើម្បី​ទទួល​យក​បទពិសោធន៍​ថ្មី៖

-​បើក​មុខងារ HDR (High Dynamic Range) ដើម្បី​ថត​រូប​បាន​ស្អាត និង​ច្បាស់​ល្អ

-​ចុច Touch និង​សង្កត់ (Hold) ដើម្បី lock ​នូវ Exposure និង Focus ជាមួយ AE/AF Lock

-​ចុច slide up និង slide down ដើម្បី​ទទួល​បាន​ពន្លឺ​រូបថត​តាម​តម្រូវការ

៤) គន្លឹះ​នេះ វា​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង ប្រហែល​អ្នក​ប្រើ​មិន​តិច​ទេ សុទ្ធតែ​អត់​ទាន់​បាន​ដឹង​នៅ​ឡើយ

+របៀប​បង្ហាញ View ​លើ​ម៉ោង​ពេល Time Stamps នៅ​ក្នុង​កម្មវិធី Message

-តើ​អ្នក​ចង់​ឆែក​មើល​ដឹង​ថា តើ​សារ​ដែល​មិត្តភ័ក្ដិ ឬ​សាច់ញាតិ​របស់​អ្នក​ផ្ញើ​មក នៅ​ម៉ោង​ប៉ុន្មាន​ទេ?

-​គឺ​ងាយស្រួល​នោះ​ទេ អ្នក​គ្រាន់តែ​ចុច​ទាញ​សារ​ទាំង​នោះ (សារ​ណាមួយ​ដែល​អ្នក​ចឹង​ដឹង) ដោយ​អូស​ពី​ស្ដាំ ទៅ​ឆ្វេង។ ​

៥) ​Command + Z ​សម្រាប់ iPhone ក៏​មាន​ដូច​ស្រដៀង​នឹង​កុំព្យូទ័រ​ដែរ

ក្រោយ​ពី​អ្នក​បាន​លុប​អ៊ីមែល​ចេញ​ពី Mailboxes របស់​អ្នក ហើយ​អ្នក​ចង់​ស្វែងរក (recover) មក​វិញ អ្នក​គ្រាន់តែ​គ្រវី iPhone រួច​ហើយ​រើស​យក Undo Trash ​ដើម្បី​ទាញ​យក​សារ​ដែល​បាន​លុប​ចូល​ទៅ​ក្នុង​ធុង​សំរាម (Trash) មក​វិញ​ជា​ការ​ស្រេច៕

នៅ​មាន​គន្លឹះ​ដែល បុគ្គលិក​ជំនាញ​របស់ Apple បាន​ណែនាំ​ជាច្រើន​ទៀត។ យើង​នឹង​លើក​យក​មក​បង្ហាញ​ប្រិយមិត្ត​ជា​បន្ត​នៅ​ទំព័រ​ក្រោយ។ ចុះ ៥គន្លឹះ​ខាង​លើ តើ​អ្វី​ខ្លះ​ដែល​អ្នក​បាន​ដឹង និង​ចំណុច​ណា​ដែល​មិន​ទាន់​ដឹង?
ប្រភព ៖ businessinsider