ពត៌មាន​ទាន់​ហេតុការណ៍

Loading...

របាយការណ៍​ថ្មី​ចុងក្រោយ អះអាង​ថា ​iPhone 8 នឹង​មាន​មុខងារ​សាក​ថ្ម​ឥត​ខ្សែ Wireless Charging​ (មានវីដេអូ)



របាយការណ៍​ថ្មី​ចុងក្រោយ​ពី​គេហទំព័រ Digitimes បាន​ឱ្យ​ដឹង​ថា iPhone 8 នឹង​បំពាក់​បច្ចេកវិទ្យា​សាកថ្ម​ដោយ​មិន​ប្រើ​ខ្សែ។ មុខងារ​ថ្មី​នឹង​មាន​នៅ​លើ iPhone 8 ទាំង​ពីរ​គឺ​ម៉ូដែល​ធម្មតា និង​ម៉ូដែល iPhone 8 Plus ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ២០១៧ នេះ។


iPhone 8 និង iPhone 8 Plus ត្រូវ​គេ​រំពឹង​ថា នឹង​ភ្ជាប់​ប្រភេទ​អេក្រង់​ថ្មី OLED ​ដែល​មាន​ទំហំ​ដូច​មុន​គឺ ៤,៧អ៊ីញ និង ៥,៥អ៊ីញ។ ចំពោះ​រូបរាង​ឌីហ្សាញ​គឺ​មាន​លក្ខណៈ​ខុសប្លែក​ពី iPhone 7 និង 7 Plus គឺ​ iPhone 8 ទាំង​ពីរ​នឹង​មាន​សំបក​ក្រោយ​ ក្រាល​ដោយ​កញ្ចក់ និង​តួ​ផលិត​ពី​អ៊ីណុក។ នេះ​គឺ​ជា​ការ​ឌីហ្សាញ​ថ្មី​ប្លែក​ពី iPhone ជំនាន់​បច្ចុប្បន្ន។
យោង​តាម​របាយការណ៍​ថ្មី​មួយ ឱ្យ​ដឹង​ថា iPhone 8 នឹង​មាន​បច្ចេកវិទ្យា​សាកថ្ម Wireless Charging ​ហើយ​ក្រុមហ៊ុន Lite-On ជា​ដៃគូ​របស់​ Apple ក្នុង​ការ​ផ្គត់ផ្គង់​សមាសធាតុ Wireless Charging តែម្ដង។ គេ​រំពឹង​ថា iPhone 8 នឹង​ត្រូវ​វែកមុខ​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ២០១៧ ខាង​មុខ៕ ប្រភព ៖ digitimes.