ពត៌មាន​ទាន់​ហេតុការណ៍

Loading...

G-Devith​ ជូន​​100​ដុល្លារ​​ហើយ​អំពាវ​នាវ​​មហាជន​ជួយ​​សម្រាល​ទុក្ខ​លោក រិន សាវ៉េត



​ រាជធានី​ភ្នំពេញ​៖ តារា​ចម្រៀង​ស្រករ​ក្រោយ​ដែល​ល្បីខាង ​Rap លោក G-Devith បាន​បង្ហោះ​សំណេរ​មួយ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ ដោយ​បាន​អំពាវ​នាវ​ អោយ​មហាជន​ជួយ​ សម្រាល​ទុក្ខ​របស់​តារា​ចម្រៀង​ជើង​ចាស់​​ ក្នុង​ផលិតកម្ម​ រស្មី​ហង្ស​​មាស​ លោក រិន​ សាវ៉េត ដែល​ភរិយា​របស់​លោក ​មាន​ជំងឺ​មហារីក​ កំពុងព្យាបាល​នៅ​មន្ទីរ​ពេទ្យ រុស្សី ជាមួយ​និង​ជីវភាព​ក្រីក្រ​ គ្មាន​លុយ​សូម្បី​បង់​ថ្លៃ​បន្ទប់​ជួល​ចំនួន​៥០​ដុល្លារ​។
​លោក​ ​G-Devith បាន​លើក​ឡើង​ថា​ “ថ្ងៃ​នេះ​ខ្ញុំ​បាន​មក​ជួប​រៀម​ច្បង រិន សាវ៉េត ដែល​គាត់​កំពុង​មាន​ទុក្ខ​ ដោយ​ប្រពន្ធ​គាត់​មាន​ជំងឺ​មហារីក​ ដោយ​ខ្ញុំ​បាន​ជួយ​ជា​ថវិការ​ផ្ទាល់​ខ្លួន​ចំនួន (​100$)​ ដោយ​ហេតុ​ដែល​ខ្ញុំ​ផុស​នេះ​មិនមែន​ក្នុង​ន័យ​យក​មុខ​យក​មាត់​ឬ​យ៉ាង​ណា​នោះ​ទេ តែ​ខ្ញុំ​ចង់​អោយ​បងប្អូន នឹង មិត្តភ័ក្រ​ទាំង​អស់​គ្នា មិនថា​សិល្បៈករ​ ឯកឧត្តម ឧកញ៉ា អស់លោក លោកស្រី មេត្តា​ជួយ​ដល់​បង រិន សាវេត ផង​ ច្រើន​ក្តី តិច​ក្តី តាមការគួរ​ប្រពន្ធ​គាត់​ស្នាក់​នៅ មន្ទីរពេទ្យ រុស្សី អាគារ មហារីក បន្ទប់​លេខ ០០៨ ​ឬ​ទាក់ទង​ទៅ​លេខ​បង រិន សាវេត ផ្ទាល់​(​016 75 75 88​)”។
​ឃើញ​ពី​ស្ថានភាព​ខាង​ក្រៅ យើង​ពិតជា​មិន​អាច​ដឹង និង​ទាយ​មិន​ត្រូវ​ពី​ជីវភាព​ពិត​របស់​អ្នក​សិល្បៈ ដែល​ពួកគេ​តែងតែ​បង្ហាញ​ភាព​ឡួយ​ឆាយ​ នៅ​លើ​ឆាក​តន្រ្តី ​តែ​ក្រោយ​ឆាក ប្រៀប​ដូចជា​អ្នកលេង​ល្ខោន ដោះ​សម្លៀក​បំពាក់​ដែល​បាន​គ្រោង​ចេញ រួច​ជិះ​ម៉ូតូ​ឌុប​ត្រឡប់​ទៅ​ផ្ទះ​។
​សូម​អ្នក​ដែល​ធ្លាប់​តែ​ចូលចិត្ត​ ស្រឡាញ់​រាប់​អាន លោក រិន​​សាវ៉េត មេត្តា​ជួយ​គាត់​ ជួយ​អ្នក​ចម្រៀងខ្មែរ​ម្នាក់​ ជួយ​អ្នក​សិល្បៈ​ខ្មែរ​ម្នាក់ ឲ្យ​រួច​ផុត​ពី​ភាព​អត់ឃ្លាន​នេះ​ផង៕ ផ្ដល់សិទ្ធិដោយ៖ Kqube