ពត៌មាន​ទាន់​ហេតុការណ៍

Loading...

Film Rattapoom ខិតប្រឹងសន្សំលុយ ដើម្បីទិញផ្ទះជូនអ្នកម្តាយជាងកន្លះលានដុល្លារ

Image result for Film Rattapoom

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាសម្តែងរាងខ្ពស់ស្រលះ សាច់សខ្ចីជាងមនុស្សស្រីទៀត គឺលោក Film Rattapoom ត្រូវបានមនុស្សជាច្រើនកោតសរសើររូបលោក ថែមទាំងហៅលោកថា កូនប្រុសដ៏សែនល្អ ។
Image result for Film Rattapoom
លោក Film Rattapoom បាននិយាយថា ផ្ទះនេះត្រូវបានសាងសង់រួចរាល់អស់ហើយ លោកនិងម្តាយក៏អាចរើទៅនៅទីនោះបានដែរ ។ នេះគឺជាផ្ទះដែលខ្ញុំខិតខំប្រឹងប្រែងសន្សំលុយពីកម្លាំងរបស់ខ្ញុំដើម្បីធ្វើវា ។ ការពិតទៅតម្លៃផ្ទះគឺធ្វើអស់ប្រហែលជា ៣០ លានបាតប៉ុណ្ណោះ ប៉ុន្តែយើងចំណាយទៅលើគ្រឿងតុបតែងដល់ទៅ ២០ លានបាត ។
Image result for Film Rattapoom
Film Rattapoom បន្ថែមទៀតថា អរគុណសម្រាប់ពាក្យសរសើរចំពោះរូបលោកដែលមហាជនប្រគល់ឲ្យលោក លោកមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងចំពោះការកោតសរសើរមិនដាច់ពីមាត់និងធ្វើជាអ្នកគាំទ្ររបស់លោករហូតមក ហើយលោកគ្រាន់តែចង់ធ្វើឲ្យគ្រួសាររបស់លោកមានភាពកក់ក្តៅឲ្យបានកាន់តែច្រើន ។ លោកខិតខំប្រឹងប្រែងធ្វើការជាច្រើន ហើយនៅទីបំផុតលោកបានសាងសង់ផ្ទះដ៏ធំស្គឹមស្គៃ សម្រាប់គ្រួសារជាទីស្នេហារបស់លោក ៕
Image result for Film Rattapoom