ពត៌មាន​ទាន់​ហេតុការណ៍

Loading...

សូមជួយស៊ែរផង ក្រែងអាចជួយបាន!!! អតីតបរវកញ្ញាលេខ ០៤ប្រចាំប្រទេសកម្ពុជានៃសម័យ (ព្រះបាទ នរោត្ដម សីហនុ) ពេលនេះលោកយាយមានជំងឺក្រិនថ្លើមប្រភេទ C កំរិតធ្ងន់ធ្ងរ (ទាចទឹក) មិនអាចដើរទៅណាបានទេ ដេកតែលើកន្ទេល សូមជួយប្រាប់ផង បើបងប្អូនបានដឹងថ្នាំ ឫពន្យាជីវិតបាន..


យោងតាមគណនីហ្វេសប៊ុកប្អូនស្រី Henna Moniroth Both បានសរសេរថា ទៅមើលអតីតបរវកញ្ញាលេខ៤ប្រចាំប្រទេសកម្ពុជានៃជំនាន់ស្តេចសីហនុឈឺដែលគាត់ត្រូវជាជីដូនតែ១គត់របស់ខ្ញុំ គាត់កើតជំងឺក្រិនថ្លើមប្រភេទ សេ កំរិតធ្ងន់ធ្ងរ (ទាចទឹក) ដែលព្យាបាលនៅពេទ្យជោរៃខ្មែរយើងតាំងពីដើរបាន រហូតដល់ដេកកន្ទេលហើយ ឥឡូវពេទ្យសំរេចលែងអោយថ្នាំញាុំហើយ ហើយប្រាប់ថាអោយទុកតាមដំណើរទៅ អោយគាត់ញាំុអីតាមចិត្ត ហើយគាត់សប្បាយចិត្តទៅ។គ្រាន់តែចង់សួរថាបើព្យាបាលអ្នកជំងឺនឹងមិនជាទេ ម៉េចមិនប្រាប់អោយយកទៅក្រៅប្រទេសតាំងពីយូរ?
សម្ងំព្យាបាលយកលុយគ្នាដល់ទៅ៤ឆ្នាំ ហើយដល់ពេលអ្នកជម្ងឺខ្សោយខ្លាំងទៅណាលែងកើត ប្រាប់ថាអស់លទ្ធភាពហើយ ចឹងមិនម៉េចប្រាប់ភ្លាមពេលដែលគាត់អាចមានកំលាំងជិះឡាន រឺយន្តហោះកើតទៅ? ទុកអង្គាមឆ្នឹង គ្នា បឺតខួរទាល់តែអស់សល់កាកបានព្រមខ្ជាក់ហើយប្រាប់អា អស់សមត្ថភាព ។


នេះហើយជាមូលហេតុដែលប្រជាជនខ្មែរបាត់ជំនឿលើពេទ្យខ្មែរ លើការព្យាបាលក្នុងស្រុក ព្រោះតែពេទ្យនិយាយបាតដៃខ្នងដៃគ្មានការទទួលខុសត្រូវ និយាយមិនត្រង់ មិនពិត ។ពីម្សិលទៅមើលគាត់ គាត់និយាយថាសង្ស័យយាយនៅមិនទាន់មើលចៅទួតរបស់ស្រីរត្ន័ទេ:'( ខ្ញុំខំនិយាយលួងគាត់ លើកទឹកចិត្តគាត់ថាមិនអីទេយាយ យាយទើបតែ ៦៦ឆ្នាំ យាយនឹងនៅទាន់ (និយាយទាំងអួលដើមក) ។ ចុងក្រោយតើមានអ្នកណាធ្លាប់មានបទពិសោធន៍មានបងប្អូនកើតជំងឺនេះ ដល់កំរិតនេះ ហើយអាចពន្យាជីវិត រឺ ព្យាបាលអោយជា រឺ អត់? បើមានសូមអាណិត មេត្តាជួយចែករំលែកបទពិសោធន៍ផង។ សូមអរគុណ