ពត៌មាន​ទាន់​ហេតុការណ៍

Loading...

គំនុំសងសឹក កាប់គ្នាដូចក្នុងរឿងចិន ស្ទើរដាច់ដៃទាំងពីរ



ក្រុម​ក្មេង​ទំនើង​បាន​កាប់​គ្នា​ដូច​រឿង​ចិន​ហុងកុង​ផ្អើល​ពេញ​ក្រុងព្រះសីហនុ ឆាកប្រយុទ្ធ​គ្នា ដែលមាន​សុទ្ធតែ​ដាវ​សា​ម៉ា​រ៉ា​យ​នោះ បណ្តាល​ឲ្យ​យុវជន​ម្នាក់​របួស​ធ្ងន់ធ្ងរ ដែល​ស្ទើរតែ​ដាច់​ប្រអប់ដៃ​ទាំងពីរ ​។​ភាគី​ម្ខាង​ទៀត មាន​គ្នា​ចំនួន​៥​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​កណ្តាល ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​ឃាត់ខ្លួន ។​
​ការកាប់​គ្នា​យ៉ាង​ព្រៃផ្សៃ នៅ​ចំណុច​វិមានឯករាជ្យ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​ករណីនេះ​បានកើត​ឡើង កាលពី​ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៧ ។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ មាស គឹម​សាន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាងចម្លាក់ មាន​ទីលំនៅ​ភូមិ ១ សង្កាត់​លេខ ៣ ក្រុងព្រះសីហនុ ។ ដោយមាន​ការស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​ម៉ត់ចត់ ទើប​កម្លាំង​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​របស់លោក សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៥ នាក់​គឺ ៖
    • ទី ១ ឈ្មោះ កុយ ដា​រ៉ា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ មាន​ទីលំនៅ​ភូមិ ៤ សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ។
    • ទី ២ ឈ្មោះ អ៊ុង ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ ២ សង្កាត់​លេខ ១ ក្រុងព្រះសីហនុ ។
    • ទី​៣ ឈ្មោះ លី ជា​សាង ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ ១ សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ។
    • ទី ៤ ឈ្មោះ គឹម វិសាល ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ ១ សង្កាត់​លេខ​ ១ ក្រុងព្រះសីហនុ ។
    • ​ទី​៥ ឈ្មោះ ទេព វាសនា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ​ហូ​លី​ដេរ មាន​ទីលំនៅ​សង្កាត់ ១ ក្រុងព្រះសីហនុ ។​
​ក្នុង​ប្រតិ​ប​តិ​ការណ៍​នេះ​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​បាន រួមមាន ម៉ូតូ​ម៉ាក​ស៊ូ​ស៊ុ​គី​និ​ច ២ ​គ្រឿង​, ម៉ូតូ​ម៉ាក​ស្កុប​ពី ១ ​គ្រឿង ​, ម៉ូតូ​ម៉ាក​ស៊ូ​ស៊ុ​គី​លែ​ត ១​ គ្រឿង ដាវ​ ១​ ដើម ​។​ តាម​ការសួរចម្លើយ​ជនសង្ស័យ​ទាំង ​៥​ នាក់ បាន​សារភាពថា ពួកគេ​មាន​ជម្លោះ​ជាមួយ​ភាគី​ខាង​រងគ្រោះ តាំងពី​ថ្ងៃទី​ ១១ ខែ មករា ឆ្នាំ​២០១៧ មកម្ល៉េះ មូលហេតុ​ដោយសារ​ភាគី​រងគ្រោះ បាន​កាប់​មិត្តភក្តិ​របស់​ពួកគេ​មុន គឺ​ឈ្មោះ លី ជា​សាង នៅ​ចំណុច​បុរី​គុជ​អាស៊ី ភូមិ ​១ សង្កាត់​លេខ ​៣ ក្រុងព្រះសីហនុ ពេលនោះ ពួកគេ​មាន​គ្នា​ ៩​ នាក់ បាននាំគ្នា​ដេញ​កាប់​ទៅលើ​ភាគី​ខាង​រងគ្រោះ តែ​ភាគី​ខាង​រងគ្រោះ​រត់គេចខ្លួន​ទាន់ ហើយ​ពួកគេ​បានតែ​កាប់​ម៉ូតូ​របស់​ភាគី​ខាង​រងគ្រោះ​តែប៉ុណ្ណោះ ៕ សុថា​ត់​