ពត៌មាន​ទាន់​ហេតុការណ៍

Loading...

គួរអោយអាណិតណាស់!!! ស្ត្រីមេម៉ាយកូន២ទុកផ្ទះចោលទៅដេកជាមួយម្តាយមីងភ្លើងឆេះព្រៃរាលដល់ផ្ទះឆេះខ្ទេច


ខេត្តបន្ទាយមានជ័យ:ភ្លើងឆេះព្រៃមួយកន្លែងបានឆេះរាលដាលរហូតដល់លេបត្របាក់ផ្ទះខ្ទមតូចដ៏កំសត់មួយ ខ្ទេចគ្នានសល់ បន្សល់ទុកនូវស្ត្រីមេម៉ាយកូន២ ដែលប្តីទើបតែនិងស្លាប់ចោលថ្មីៗនេះ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២យប់ឈានចូលថ្ងៃទី២៩ខែមករាឆ្នាំ២០១៧ស្ថិតនៅភូមិស្ទឹងបត់តាមបណ្តោយផ្លូវរទេះភ្លើង ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។តាមសម្តីរបស់ស្ត្រីរងគ្រោះបានអោយដឹងថា នៅក្នុងថ្ងៃកើតហេតុ រូបគាត់និងកូន២នាក់ បានទៅដេកផ្ទះម្តាយមីង។ លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងមូលដ្នានក្រុងប៉ោយប៉ែតបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ផាប សុផល្លីដា ភេទស្រី អាយុ៣៧ឆ្នាំ ជាស្រ្តីមេម៉ាយប្តីទើបស្លាប់មានកូន២នាក់។ លោកវរសេនីយ៍ត្រី ជាដា បានឲ្យដឹងទៀតថា បើតាមការបំភ្លឺរបស់ប្រជាពលរដ្ឋនៅក្បែរកន្លែងបានឲ្យដឹងថានៅពេលកើតហេតុនៅវេលាម៉ោង១២រំលងអាធ្រាត្រនោះមានភ្លើងឆេះព្រៃ ពីទិសខាងកើតក្នុងដីឈ្មោះលឹម ទៀឡេង ហើយរាលមកដល់ផ្ទះឈ្មោះផាប សុផល្លីដា បណ្ដាលឲ្យឆេះតែម្តង។ លោកវរសេនីយ៍ត្រី ជា ដា បានឲ្យដឹងទៀតថា ផ្ទះនេះមិនមានម្ចាស់ស្នាក់នៅទេ ដោយម្ចាស់ផ្ទះទៅស្នាក់នៅផ្ទះម្តាយមីងនៅជិតវត្តស្ទឹងបត់។ លោកវរសេនីយ៍ត្រី ជា ដា បានឲ្យដឹងទៀតថា ផ្ទះធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងកៅស៊ូ កាលក្តា ទំហំ៥ម៉ែត្រx៧ម៉ត្រ ករណីនេះឆេះអស់សម្ភារះប្រើប្រាស់មួយចំនួនធំ បើគិតជាទឹកប្រាក់អស់ប្រមាណ៤៥.០០០បាត៕ប្រភព៖ VD7NEWS.COM
IMG_20170129_173413
FB_IMG_1485680048570FB_IMG_1485680053186