ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ម៉ា ច័ន្ទបញ្ញា​ សម្តែងរួមគ្នាជាមួយគូស្នេហ៍ក្នុងបទ «ពីរនាក់បានហើយ» របស់អេដា (មានវីដេអូ)

តារាមចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ម៉ា ច័ន្ទបញ្ញា បានចូលរួមសម្តែង MV បទថ្មីកំពុងល្បីរបស់កញ្ញាអេដា «ពីរនាក់បានហើយ»ទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ទោះបីជាបទនេះមិនមែនជាបទចម្រៀងរបស់លោកផ្ទាល់ក៏ដោយ ។
វាពិតជារឿងមិនគួរឲ្យជឿ ដែលតារាចម្រៀង ម្នាក់សុខចិត្តទោថត MV បទរបស់គេដែលមិនមែនជាបទចម្រៀងរបស់ខ្លួនដោយមិនខ្លាចទទួលរងពាក្យរិះគន់ពីសំណាក់ទស្សនិកជន ដែលផ្ទុយទៅវិញកាន់តែមានការគាំទ្រច្រើនហួសពីការស្មានទៅវិញ ។
«ក្ដីស្រឡាញ់មួយ មានរឿងរ៉ាវច្រើនណាស់ នៅពីខាងក្នុងនោះ ទម្រាំដើរដល់ត្រឹមនេះ ទោះបីជាមិនទាន់បានឆ្ងាយ តែម្នាក់ៗសុទ្ធតែ ចង់ដើរវែងឆ្ងាយរួមគ្នា។ ឧបសគ្គ រឿងមិនយល់ចិត្តមួយចំនួន តែងកើតមាន ហើយម្នាក់ៗក៏មានជំនឿថា ស្នេហាមួយដែលស្មោះត្រង់នឹងគ្នា គឺមិនត្រូវការអ្នកទី៣នោះទេ។ សូមទេវតាទាំងឡាយជួយរក្សាពួកយើង ឲ្យពួកយើងបន្តដំណើរនេះ បានរហូតជោគជ័យ ត្រឹមជាមនុស្សដែលស្រឡាញ់គ្នា តែ ពីរនាក់បានហើយ» ម៉ា ច័ន្ទបញ្ញា ៕ ប្រភព៖ chnchannel