ពត៌មាន​ទាន់​ហេតុការណ៍

Loading...

អីយ៉ា៖ ដំរីក៏ចេះរងាដែរ អ្នកភូមិឥណ្ឌាដេរខោអាវទំហំយក្យពាក់ឱ្យដំរី



អ្នកភូមិ​ឥណ្ឌា​មួយក្រុម​បាននាំគ្នា​ដេរ​ផ្គុំ​សាច់​ក្រណាត់​ចម្រុះ​ពណ៌​ទៅជា​ខោអាវ​រងា​ទំហំ XXXXXXXL ឲ្យ​ដំរី​ជាច្រើន​ក្បាល ខណៈ​អាកាសធាតុ​ចុះ​ត្រជាក់ ។​
​អ្នកភូមិ​ទាំងនេះ​ត្រូវគេ​ដឹងថា រស់នៅ​ក្បែរ​មជ្ឈមណ្ឌល​អភិរក្ស និង ថែទាំ​ដំរី Wildlife SOS ស្ថិតនៅ​ទីក្រុង Mathura ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ដោយពេល​យប់​ខ្លះ​សីតុណ្ហភាព​ចុះ​ដល់​ក្រោម​សូន្យ​អង្សា​សេ​ឯណោះ ។
​ដំរី​ចំនួន ២០ ក្បាល​រស់នៅ​មជ្ឈមណ្ឌល​ខាងលើ ត្រូវបាន​គេ​ជួយសង្គ្រោះ​ពី​ការជួញដូរ​ខុសច្បាប់ ឬ តាម​វង់​សម្ដែង​សៀក​ជាដើម ។ នៅទីនេះ​វា​បាន​ងូតទឹក​ញឹកញាប់ មាន​អាហារ និង ការថែទាំ​បានល្អ​ថែមទៀត ។​
​លោក Kartick Satyanarayan ជា​សហ​ស្ថាបនិក និង ជា​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល Wildlife SOS ប្រាប់​សារព័ត៌មាន​ឥណ្ឌា Times of India ថា «​វា​ជា​រឿង​សំខាន់​ក្នុងការ​ការពារ​ដំរី​របស់​យើង​ពី​អាកាសធាតុ​ត្រជាក់​ខ្លាំង​ក្នុង​រដូវរងា​នេះ ព្រោះ​ពួកវា​ងាយ​នឹង​អាច​កើត​ជំងឺ​រលាក​សួត និង រលាក​សន្លាក់​ជាដើម ដែល​ពួកយើង​ត្រូវ​យកចិត្តទុកដាក់ ៕ ប្រភព : Indiatimes