ពត៌មាន​ទាន់​ហេតុការណ៍

Loading...

លោកយាយ ៦១ ឆ្នាំ ក្លាយជាម៉ូដែលឱ្យក្រុមហ៊ុនឈុតហែលទឹករបស់អាមេរិក ព្រោះមូលហេតុបែបនេះសោះ!

យើង​ភាគច្រើន​ប្រហែល​គិតថា លុះត្រា​ណា​តែមាន​សម្រស់​ស្អាត​ក្មេង សា​ច់ស ទើប​អាច​ធ្វើជា​តារា​ម៉ូ​ដែល​បាន តែ​ប្រសិនបើ​យើង​បាន​ស្គាល់​លោកយាយ​អាយុ ៦១ ឆ្នាំ​រូបនេះ ការគិត​ទាំងនោះ​សុទ្ធតែ​ផ្ទុយស្រឡះ​ទាំងអស់ ។​
​ ​
​រូបថត​ខាងក្រោម​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការបង្ហាញ​ម៉ូដ​ឈុត​ហែ​ត​ទឹក​របស់​ហាង The Dreslyn និង Land of Woman ។ យោងតាម​សម្តី​របស់​អ្នកគ្រប់គ្រង​ហាង Dreslyn បាន​ឲ្យ​ដឹងថា រូបគាត់​សម្រេចចិត្ត​ជ្រើស​តារា​ម៉ូ​ដែល​ចំណាស់​នេះ ព្រោះ​គាត់​គិតថា លោកយាយ​មិនមាន​ភាព​អៀនខ្មាស់ ហើយ​ក្នុងនាម​ជា​មនុស្ស​ម្នាក់​ដូច​គេ​ដូច​ឯង​ដែរ គាត់​គិតថា​ឲ្យ​តែមាន​ទំនុកចិត្ត​លើ​ខ្លួនឯង អ្វីៗ​ដែល​យើង​ចង់បាន​ប្រាកដជា​កើតឡើង ។ ចង់ដឹងថា លោកយាយ​ស្រស់ស្អាត​យ៉ាងណា​ក្នុង​ឈុត​ហែល​ទឹក សូម​ទស្សនា​រូបថត​ខាងក្រោម ៖