ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ជិះម៉ូតូសុខៗ ស្រាប់តែឡានធុនធំ មកបុកស្លាប់យ៉ាងអាណោចអាធ័ម

2017-01-16_20.52.14
ភ្នំពេញ៖ កាលរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុចទល់មុខក្រុមហ៊ុនក្រឡុកស៊ីម៉ង់«អ៊ីធាន» លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម២ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។បង្កដោយរថយន្ដធុនធំ ដឹកដី ដឹកថ្ម បើកបរខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកម៉ូតូ MSX ១គ្រឿង ពេញទំហឹង ដែលបើកបរដោយយុវជនម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ​។
ទាក់ទងករណីគ្រោះថ្នាក់ចរាចរណ៏នេះដែរលោក ហ៊ឹម គឹមសាន្ដ នាយនគរបាលប៉ុស្ដិ៍ស្វាយប៉ាកបានអោយដឹងថា រថយន្តបង្កនោះម៉ាក HiNO ពណ៍លឿង ពាក់ស្លាកលេខកណ្ដាល3A-0183 បើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿ​នលឿនល្មម ខណៈបើកមកដល់ចំណុចកើតហេតុ ស្រាប់តែ​អ្នកបើក​បររថយន្ដធុនធំ ដឹកដី ដឹកថ្ម បានបើកចេញពីក្រុមហ៊ុន ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ហើយជាន់ហ្វ្រាំងមិនជាប់ ក៍ជ្រុលទៅបុក ម៉ូតូម៉ាក MSX ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GB-8297 បើកបរដោយយុវជនម្នាក់ ឈ្មោះ វៀង យ៉ាន់ផាន់ អាយុ១៧ឆ្នាំ ស្នាក់នៅ​ភូមិ​ពោធិ៍គល់ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ចំពីចំហៀងខាងមុខ បណ្ដាលឲ្យដួលអូស ចូលទៅខាងក្រោមរថយន្ដ និងកិនហើយ ក៍ខ្ទាតចេញមកក្រៅវិញបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។
ក្រោយពីកើតសមត្ថកិច្ចជំនាញ បានយករថយន្តបង្កនិងម៉ូតូមករក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ចំណែកសាកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណៃ៕
IMG-20170116-WA0135
IMG-20170116-WA0132
IMG-20170116-WA0134
IMG-20170116-WA0136
IMG-20170116-WA0133