ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ប៉ូលីសខ្លាំងដែលពូកែដើរកាងក្នុងល្បែងមាន់ជល់ ត្រូវនាយឧត្ដមសេនីយ៏​ នេត​ សាវឿន ដកតំណែងចេញហើយ

IMG_20170129_140841

ភ្នំពេញ:បើតាមទំព័រហ្វេសបុករបស់លោកផែង វណ្ណះក្នុងថ្ងៃបានសរសេរអោយដឹងថាអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានអោយដឹងថា​ នាយឧត្ដមសេនីយ៏​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ បញ្ជាអោយដកមន្ត្រីនគរបាលកាងវង់ល្បែងបញ្ឈរជើងនិងចាត់ការតាមផ្លូវច្បាប់​ បន្ទាប់​ពីផ្ទុះរឿងអាស្រូវមន្ត្រីនគរបាលសេដ្ឋកិច្ច​ នៃ​ស្នងការ​ដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ ឈ្មោះលោក​អនុសេនីយ៍​ឯក​ ខេង​ សុខា​ ដើរកាងវង់ល្បែងជល់មាន់នៅស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ឯកឧត្ដម​នាយឧត្តមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ បានបញ្ជាអោយឯកឧត្តមនាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដាក់វិន័យដកបញ្ឈរជើងនិងចាត់វិធានការណ៍តាមផ្លូវច្បាប់ចំពោះ​ លោកអនុសេនីយ៍ឯក​ ខេង​ សុខា​ ដោយមិនលើកលែងឡើយ​ ។​
យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រវិធានការណ៍របស់ឯកឧត្ដមនាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ដែលបានចាត់វិធានការណ៍ចំពោះមន្ត្រីខិលខូច​ដើម្បីបង្ហាញ​ប្រាប់មហាជនថា​ ថ្នាក់ដឹកនាំមិនដែលការពារទង្វើអាក្រក់របស់មន្ត្រីខិលខូចឡើយ​ ។
ប្រភព vd7news.com