ពត៌មាន​ទាន់​ហេតុការណ៍

Loading...

បើបានជាឃើញហើយ ជួយស៊ែរផងចុះ!!! កុមារីម្នាក់មានជំងឺខ្វិនខ្វង់ តាំងពីអាយុ៤ខែម្លេះ នាងដើរមិនរួចទេ បានត្រឹមរំកិលដោយប្រើគូថ ហើយនិយាយមិនច្បាស់ទេ (មានវីដេអូ)



មនុស្សយើងម្នាក់ៗកើតមក មិនអាចមានវាសនាដូចគ្នាទាំងអស់នោះទេ អ្នកខ្លះកើតមកស្អាតបាតរកកន្លែងទាស់គ្មាន អ្នកខ្លះកើតមកមិនមានកាយសម្បទានគ្រប់គ្រាន់ ពិការភាពទាំងពីកំណើតឫ ដោយចៃដន្យពីអតីតកាល ដូចទៅនឹងកុមារីម្នាក់មានជំងឺខ្វិនខ្វង់ តាំងពីអាយុ៤ខែម្លេះ នាងដើរមិនរួចទេ បានត្រឹមរំកិលដោយប្រើគូថ ហើយនិយាយមិនច្បាស់ទេ សូមបងប្អូនសប្បុរសជនមេត្តាជួយដល់នាងបន្តិចបន្តួចផង គ្រាន់ឲ្យជីវិតនាងប្រសើរឡើងជាងនេះ។
នេះជាការរៀបរាប់របស់់បងប្រុស La Ra ម្សិលមិញថ្ងៃទី24ខែមករាឆ្នាំ2017ខ្ញុំបាទបានចុះទៅមើលច្រក400ក្នុងស្រុកសំឡូត ពេលកំពុងធ្វើដំណើរតាមផ្លូវត្រង់ចំនុចច្រកចូលស្ទឹងក្រញូងខ្ញុំបានជួបក្មួយស្រីដ៏គួរអោយអាណិតម្នាក់អាយុ11ឆ្នាំ. នាងដើរមិនរួចទេបានត្រឹមអួសគូថផ្ទាល់នឹងដីដៃជើងរបស់នាងខ្វិនខ្វេរតាំងពីនាងបានអាយុ4ខែម្លេះ សើសពីនេះទៅទៀតនាងពិបាកនិយាយចេញច្បាស់ដូចក្មេងដទៃទេ ហើយស្ថានភាពគ្រួសារនាងក្រីក្រទៀតពិតជាគួរអោយសង្វេគណាស់ ខ្ញុំមានគំរោងថានឹងទិញ៖
1. រទេះរុញសំរាប់នាងជិះមួយកុំអោយនាងពិបាកអួសគូថនឹងដីទៀត
2. សំលៀកបំពាក់ថ្មីៗអោយនាងព្រោះមិនខោវស្អាតនឹងគេទេ
3. សំភារះក្មេងលេង. ពេលនាងឃើញក្មេងៗដទៃកំពុងលេងនាងខំអួសគូថទៅលេងជាមួយពួកគេតែត្រូវគេប្រកែកមិនអោយលេង
4. អង្ករ
5. គ្រឿងឧបភោគបរិភោគមួយចំនួនដល់គ្រួសាររបស់នាង.
បើមានបងប្អូនមិត្តភក្រ្ត័លោកពូអ្នកមីងចង់ជួយដល់ក្មួយស្រីជាមួយខ្ញុំបាទ
សូមទំនាក់ទំនង0968555595ឫ092555595