ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ដំណឹង​ល្អ មាន​អ្នក​ធានា​ជួយ​ចេញ​ថ្លៃ​ព្យាបាល ប្រពន្ធ រិន សាវ៉េត រហូត​ដល់​ជា



អតីត​តារា​ចម្រៀង ប៊ូន មិនីនាថ បាន​ប្រកាស​ថា ខ្លួន​នឹង​ជួយ​ព្យាបាល​ប្រពន្ធ​លោក រិន សាវ៉េត​​ ដែល​កំពុង​តែ​មាន​ជំងឺ​មហារីក​សុដន់​យ៉ាង​ធ្ងន់ធ្ងរ​​រហូត​ដល់​ជាសះ​ស្បើយ ដោយ​​ថ្លៃ​ការ​ព្យាបាល ​​អ្នក​ស្រី​ចេញ​ឲ្យ​ទាំង​​អស់។
អតីត​តារា​ចម្រៀង​​ខាង​លើ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​អ្នក​ស្រី​ធ្លាប់​បាន​​ជួយ​ព្យាបាល​​ស្ត្រី​ដែល​មាន​ជំងឺ​ដូច​​ភរិយា​លោក រិន សាវ៉េត ជា​ច្រើន​នាក់​មក​ហើយ ដោយ​ទទួល​​ជោគជ័យ​ទាំង​អស់។ការ​ព្យាបាល​ជំងឺ​​នេះ ​អ្នក​ស្រី​មាន​​ផលិតផល ​​ដែល​មាន​គុណភាព​ហើយ​ទទួល​ស្គាល់​ជា​​អន្តរជាតិ ក្នុង​ការ​ព្យាបាល​ដែល​ផលិតផល​នោះ មិន​មែន​ជា​ប្រភេទ​ថ្នាំ​ពេទ្យទេ។
អ្នក​នាង ប៊ូន មិនីនាថ បាន​បន្ត​ថា ខ្លួន​នឹង​ពិភាក្សា​ជា​មួយ​លោក​គ្រូពេទ្យ​បន្ត​ទៀត​លើ​ករណី​នេះ ថា​តើ​គួរ​​ធ្វើ​បែប​ណា​បន្ត​ទៀត។ តាម​ការ​វាយ​តម្លៃ​របស់ អ្នក​នាង​ ប៊ូន មិនីនាថ ភរិយា​​លោក ​រិន សាវ៉េត មាន​សង្ឃឹម​ ព្យាបាល​ជា​៩០% ដោយ​ក្នុង​នោះ ការ​ព្យាបាល អាច​ប្រើ​ពេល​២ទៅ៣ខែ និង​បាន​ធូរស្បើយ ហើយ​នឹង​ជា​ដាច់ ដោយ​ប្រើ​ថ្នាំ ប្រហែល​៦ខែ។ ថ្លៃ​សរុប​នៃ​ការ​ព្យាបាល ប្រហែល​អស់​​ខ្ទង់​៤ទៅ៥ពាន់​ដុល្លារ។
មូលហេតុ​ដែល​នាំ​ឲ្យ អតីត​តារា​ចម្រៀង​ខាង​លើ សម្រេច​ជួយ​បែប​​នេះ ត្រូវ​បាន​សាមី​ខ្លួន​បញ្ជាក់​ថា ក៏​ព្រោះ​តែ​​​ខ្លួន​ចង់​ធ្វើ​បុណ្យ​ធ្វើ​ទាន មិន​មាន​ចេតនា​​អ្វី​ផ្សេង​ឡើយ។
លោក រិន សាវ៉េត បាន​សម្ដែង​ការ​សប្បាយ​ចិត្ត និង​អរគុណ​ជា​ខ្លាំង​នៅ​ពេល​​ដែល មាន​សប្បុរសជន​ជួយ​បែប​នេះ។ លោក​លើក​ឡើង​ថា លោក​​នឹង​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​សិន ប្រសិន​បើ​អាច​ព្យាបាល​ភរិយា​របស់​ខ្លួន​ជា​សះស្បើយ​​មែន​នោះ គឺ​ជា​ផលបុណ្យ​របស់​ក្រុម​គ្រួសារ​លោក​ខ្លាំង​ណាស់។