ពត៌មាន​ទាន់​ហេតុការណ៍

Loading...

គួរអោយអាណិតណាស់ លោកតាអាយុ៨៤ឆ្នាំ ត្រូវរថយន្តដឹកសំរាមកិនខ្ទេចជើង

ខេត្តស្ទឹងត្រែង ៖ កាលពី​វេលា​ម៉ោង​១០និង១៥​នាទី​ព្រឹកថ្ងៃទី​១៧មករា២០១៧នេះ​ នៅត្រង់​ចំណុច​ជិត​ស្ពានថ្ម ជា​ង៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ដោយមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យលោកតា​វ័យ​៨៤​ឆ្នាំ​ម្នាក់​ ដើរឆ្លងផ្លូវ​ ត្រូវ​បាន​រថយន្ត​ដឹក​សំរាម​របស់​សាលាក្រុង​ស្ទឹង​ត្រែង​ បើក​កៀរ និង​កិន​ខ្ទេច​ជើង​ម្ខាងខ្ទេច រង​របួស​ធ្ងន់ ។
យោងតាមសមត្ថកិច្ច​បាន​ឲ្យដឹង​ថា លោកតា​ជារងគ្រោះ​នេះឈ្មោះ ម៉េ​ត ភី​ឡា ភេទ​ប្រុស អាយុ​៨៤​ឆ្នាំ រស់នៅ ភូមិ​ឃុំ កើតហេតុ​ខាងលើ​ បែក​ប្រអប់ជើង​​។ ចំណែក​អ្នក​បើ​រថយន្ត​មាន ឈ្មោះ អ៊ុក ស៊ីថា អាយុ​៤៨​ឆ្នាំ រស់នៅ ភូមិ​ត្រពាំង​ព្រីង ក្រុង ខេត្ត​ស្ទឹងត្រែង​។ ក្នុង​នោះ​ក៏​មាន​កម្មករ​រើស​សំរាម​៥​នាក់​ទៀត​ផង​ដែរ។
ប្រភពពីអ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យដឹងថា មុន​ពេល​កើតហេតុ​គេ​បាន ឃើញ​រថយន្ត​ដឹក​សំរាម​ម៉ាក DAEWOO ពណ៌​ស លាយ ខៀវ ពាក់​ស្លាក​លេខ ONG202-3-017 ខាងលើ ​បាន​បើក​ក្នុង​ល្បឿន​យឺតៗ ដើម្បីយក​សំរាម​តាម​ផ្ទះ​ប្រជាពលរដ្ឋ ខណៈ​នោះ​ក៏​មាន​លោកតា​វ័យ​៨៤​ឆ្នាំ បាន​ដើរ​ឆ្លងកាត់​ខាងមុខ​ឡាន​សង្ស័យ​តែ ​តៃកុង​ឡាន​មិនបាន​មើល​ទៅ​មុខ​ រវល់តែងាកក្រោយ ក៏បាន​កិន​ចំ​ប្រអប់ជើង ផ្នែក​ខាងឆ្វេង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។ ក្រោយ​ហេតុ​កើតហេតុ​តៃកុង​បាន​បើកទ្វារ​រថយន្ត​គេច​ខ្លួន​បាត់​តែម្តង​។ ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​អ្នក​ធ្វើដំណើរ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ធ្វើការ​សង្គ្រោះ​។
បច្ចុប្បន្ន​រថយន្ត​បង្ក​ ត្រូវបាន​សមត្ថកិច្ច​អូស​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕
ប្រភព ៖ VD7NEWS.COM