ពត៌មាន​ទាន់​ហេតុការណ៍

Loading...

អុញនោះ មន្ត្រីនគរបាលម្នាក់ នៃស្នងការនគរបាលខេត្តកំពត ប្រចាំការច្រកទ្វារតន់ហន់ គឺជាមេឃ្លោងជួញដូរគ្រឿងញៀនដ៏ធំ

IMG-20170117-WA0087
ខេត្តកំពត៖ ក្រោយពីបើកកិច្ចប្រជុំផ្សប់ផ្សាយនិងដាក់ផែនការស្តីអំពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ និងលើកទិសដៅអនុវរត្តន៍ចាប់ពីខែ១មករាឆ្នាំ២០១៧រហូតដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧ខាងមុខនោះ នៅវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី១៧ខែមករាឆ្នាំ២០១៧ កម្លាំងកងអន្តរាគមន៍ឆុតខ្មៅ ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី លក ញ៉ាវ ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងវរសេនីឯក ទូច ឌន ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការរដ្ឋាននគរបាលខេត្ត នៅក្នុងកិច្ចប្រតិបត្តការណ៍នោះដែរ ដោយមានការណែនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។
ព្រមទាំងមានការសម្របសម្រួលនិតិវិធីពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅក្នុងនោះដែរ សហការជាមួយកម្លាំងអធិការរដ្ឋាននគរបាលស្រុកកំពង់ត្រាច បើប្រតិបត្តការណ៍បង្ក្រាបករណីមុខសញ្ញាចែកចាយគ្រឿងញៀនមួយកន្លែងដ៏ធំ ដែលស្ថិតក្នុងភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ទាក់ទងករណីបង្ក្រាបគ្រឿងញៀននេះដែរ លោកវរសេនីយ៍ឯក ទូច ឌន ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការរដ្ឋាននគរបាលបាលខេត្ត បានមានប្រសាសន៍ប្រាប់ភ្នាក់ងារយើងថា ក្នុងកិច្ចប្រតិបត្តការណ៍នេះ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ទូច សុមុទ្ទ ភេទប្រុសអាយុ៤៥ឆ្នាំ មុខងារជាមន្ត្រីប៉ូលីសនៃស្នងការដ្ឋាននគរបាលខេត្តកំពត ប្រចាំការនៅច្រកទ្វារតន់ហន់។ដកហូតបានថ្នាំញៀនមួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យខាងលើជាមន្ត្រីនគរបាលរូបនេះ ត្រូវបានកម្លាំជំនាញសាកសួរនិងកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ និងត្រូវលប់ឈ្មោះចេញពីក្រប់ខ័ណ្ឌនគរបាលជាតិកម្ពុជា។
ថ្លែងក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ថា លោកឧត្តមសេនីយ៍ មិនយោគយល់ជាដាច់ខាតចំពោះមន្ត្រីប៉ូលីសណា ឬជនណាដែកប្រើប្រាសនិងជួញដូរគ្រឿងញៀននិង ត្រូវតែបញ្ឈមមុខច្បាប់ជាក់ជាមិនខាន។
ប្រភព vd7news.com
IMG-20170117-WA0086
IMG-20170117-WA0085
IMG-20170117-WA0083
IMG-20170117-WA0084
IMG-20170117-WA0073